ក្រុង​បាងកកៈ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ​(EC) ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រឈម​​ជា​មួយ​ការ​ដាក់​ញត្តិ​ ២​ ដ៏​លំបាក​​យ៉ាង​ខ្លាំង​​​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​​ញត្តិ​មួយ​អំពាវនាវ​ឲ្យ​​ទុក​ការ​​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ​២៤ ​ ខែ ​មីនា​ ​ជា​មោឃៈ​ ​និង​មួយ​ទៀត ទាមទារ​ឲ្យ​​សាកសួរ​សមាជិក ​៧ ​រូប ​របស់​ខ្លួន​ចំពោះ​កំហុស​​ឆ្គង​នៅ​ក្នុង​ការ​​រៀបចំ​ការ​​បោះ​ឆ្នោត​។​

លោក​ Srisuwan Janya​ ជា​អគ្គលេខាធិការ​សមាគម​ដើម្បី​ការពារ​រដ្ឋ​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​​ដាក់​ញត្តិ​មួយ​ទៅ​កាន់​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (NACC) ដោយ​ស្វះស្វែង​​​ឲ្យ​បណ្តេញ​​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ចេញ​ពី​តំណែង​របស់​ពួក​គេ​។​

លោក ​Srisuwan Janya ​បាន​ថ្លែង​បន្ត​ទៀត​​ថា ​ញត្តិ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​សមាជិក EC ​​ពី​បទ​ប្រើប្រាស់​អំណាច​របស់​ពួក​គេ ​ក្នុង​មធ្យោបាយ​មួយ​ដែល​​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​។

លោក​ ​បាន​ថ្លែង​ទៀត​ថា​ បើ​NACC​ ​ចង់​ដោះស្រាយ​ សំណុំ​រឿង​នេះ នឹង​ត្រូវ​​បញ្ជូន​ទៅ​​ការិយាល័យ​អគ្គ​មេធាវី​ដើម្បី ​ពិចារណា​៕ BKP/SK