ក្រុងបាងកកៈ លោក Pravich Rattanapian សមាជិកនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានថ្លែងថាលោកយល់ស្របជាមួយការប្រើប្រាស់អំណាចពិសេសដោយប្រមុខក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) យោងតាមមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន ខណៈពួកគេជួយដោះស្រាយឧបសគ្គនានាក្នុងការរៀបចំការបោះឆ្នោតតាមផែនទីផ្លូវរបស់ខ្លួននោះ។
លោក Pravich បានថ្លែងថា៖ «ដើម្បីរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះឧបសគ្គចំនួន ៤ ដែលត្រូវបានលើកឡើងនៅក្នុងជំនួបមួយរបស់បណ្តាទីភ្នាក់ងារដែលទទួលខុសត្រូវចំពោះដំណើរការនេះត្រូវតែត្រូវបានដោះស្រាយ។
ទោះបីជាយ៉ាងណា ក៏ដោយ ក៏ដំណោះស្រាយមួយមិនត្រូវបានសម្រេចនៅខែនេះទេ ខណៈយើងនៅមានពេលច្រើនទៀត ដើម្បីដំណើរការរហូតដល់ខែកុម្ភៈឯណោះ។
លោកកំពុងនិយាយទៅបញ្ហាជាច្រើនដែលត្រូវបានពិភាក្សានៅឯជំនួបមួយរវាង NCPO ក្រុមប្រឹក្សារដ្ឋ គណៈកម្មាធិការរៀបចំការបោះឆ្នោត និង គណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងនោះមានចម្លើយមួយយ៉ាងច្បាស់ទៅលើអ្វីដែលត្រូវបានហាមតួនាទីរបស់ប្រធានសាខាបក្ស គួរតែធ្វើនៅក្នុងដំណើររៀបចំការបោះឆ្នោតដំបូង អ្វីត្រូវធ្វើទាក់ទងនឹងការបង្កើតមណ្ឌលបោះឆ្នោត និងតម្រូវការដទៃទៀតទាក់ទងនឹងការបោះឆ្នោត៕ BKP