The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គីម ជុងណាម ​បង​ប្រុស​​ម្តាយ​ទីទៃ​មេដឹក​នាំកូរ៉េ​ខាង​ជើង ​ជា​អ្នក​ស៊ើប​ការណ៍​សម្ងាត់​របស់ CIA​

គីម ជុងណាម ​បង​ប្រុស​​ម្តាយ​ទីទៃ​មេដឹក​នាំកូរ៉េ​ខាង​ជើង ​ជា​អ្នក​ស៊ើប​ការណ៍​សម្ងាត់​របស់ CIA​

Content image - Phnom Penh Post
លោក ​គីម ជុងណាម បង​ប្រុស​ម្តាយ​ទីទៃ​របស់ ​គីម ជុងអ៊ុន​។ Guardian

គីម ជុងណាម ​បង​ប្រុស​​ម្តាយ​ទីទៃ​មេដឹក​នាំកូរ៉េ​ខាង​ជើង ​ជា​អ្នក​ស៊ើប​ការណ៍​សម្ងាត់​របស់ CIA​

ក្រុងញូវយ៉កៈ ​កាសែត​ the Wall Street Journal ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក ​គីម​ ជុងណាម​ ជា​បង​ប្រុស​ម្តាយ​ទីទៃ​របស់​​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ប្រទេស ​ម៉ាឡេស៊ី ​កាល​ពី​ឆ្នាំ ​២០១៧ គឺ​ជា​អ្នក​ស៊ើប​ការណ៍​​សម្ងាត់​របស់ ​CIA​។​

ចំពោះ​របាយការណ៍​នេះ​ ​កាសែត​នោះ​បាន​លើក​ឡើង​ពី ​«បុគ្គល​» ​មិន​ស្គាល់​ឈ្មោះ ដែល​បាន​ដឹង​អំពី​បញ្ហា​នោះ​ និង​បាន​និយាយ​ថា ព័ត៌មាន​លម្អិត​ជា​ច្រើន​នៃ​ការ​ទំនាក់ទំនង​របស់​លោក​ ​គីម​ ជុងណាម ​ជាមួយ​ទីភ្នាក់ងារ CIA ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

យោង​តាម​ប្រភព​របស់​កាសែត​នោះ​បាន​ឲ្យ​ដឹង​ថា​ លោក ​គីម​ ជុងណាម​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​ម៉ាឡេស៊ី ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ​២០១៧​ ដើម្បី​ជួប​ទំនាក់ទំនង​ជាមួយ ​CIA។

ស្ត្រី ​២ ​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំពុល​លោក ​គីម ជុងណាម​ ដោយ​​បាញ់​​សារធាតុ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ VX ទៅ​លើ​មុខ​របស់​លោក​នៅ​ព្រលាន យន្តហោះ​ក្រុង គូឡាឡាំពួ ​កាល​ពី​ខែ ​កុម្ភៈ ឆ្នាំ ​២០១៩​។

ម៉ាឡេស៊ី​ បាន​ដោះលែង​នាង Siti Aisyah ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ឲ្យ​មាន​សេរីភាព​ នៅ​ខែ​មីនា និង​នាង​​ Doan Thi Huon ជា​ជនជាតិ​វៀតណាម​ នៅ​ខែ​ឧសភា​៕ Guardian/SK

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។