ក្រុង​ប៉េ​កាំងៈ ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុង​អ៊ុន​ បាន​សម្តែង​ទុក្ខព្រួយ​យ៉ាង​ខ្លាំង​ក្រោយ​ពី​ទេសចរ​ចិន​ជា​ច្រើន​នាក់ ​បាន​ស្លាប់ ​នៅ​ពេល​រថ​យន្ត​ក្រុង​មួយ​គ្រឿង​ បាន​ធ្លាក់​ពី​លើ​ស្ពាន​មួយ​។

មន្ត្រី​ចិន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ទេស​ចរ​ចិន​៣២​នាក់​ និង​កូរ៉េ​ខាង​ជើង​៤​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​នោះ នៅ​​ខាង​ត្បូង​ក្រុង​ព្យុង​យ៉ាង​ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ។ ​ចិន​ពីរ​នាក់​ផ្សេង​ទៀត ​បាន​រង​របួស​។ ​​

យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ KCNA ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​គីម​ ជុង​អ៊ុន​​បាន​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ដោយ​ផ្ទាល់​នៅ​​ក្នុង​ក្រុង​ព្យុង​យ៉ាង​ និង​ក្រោយ​មក​ បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​នៅ​រស់​នៅ​មន្ទីរ​ពេទ្យ​។

សារ​ព័ត៌​មាន​ Rodong Sinmun ​ជា​កាសែត​របស់​គណ​បក្ស​កាន់​អំណាច​ បាន​ដាក់​សកម្ម​ភាព​រប​ស់​លោក​គីម ​ជុង​អ៊ុន​ នៅ​លើ​ទំព័រ​មុខ​នៅ​ក្នុង​នោះ​ មាន​រូប​ថត​របស់​លោក​ពាក់​អាវ​ពេទ្យ​ពណ៌​ស​កាន់​ដៃ​របស់​អ្នក​នៅ​រស់​ពីរ​នាក់​ ខណៈ​ពួក​គេ​ដេក​ នៅ​លើ​គ្រែ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​៕ PSA