The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គុយ​បា​ និង​អេស្ប៉ាញ​ចុះ​កិច្ច​ព្រម​ព្រៀង​​ ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​

គុយ​បា​ និង​អេស្ប៉ាញ​ចុះ​កិច្ច​ព្រម​ព្រៀង​​ ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រីកា​របរទេស​​គុយបា​ Bruno Rodriguez (ស្តាំ) និង​សមភាគីអេស្ប៉ាញ លោក Josep Borrell Fontelles ចុះហេត្ថលេខាលើ​កិច្ចព្រមព្រៀង​​ដើម្បី​ពង្រីកកិច្ច​សហប្រ​តិបត្តិកា​រទ្វេ​ភាគី។ Xinhua

គុយ​បា​ និង​អេស្ប៉ាញ​ចុះ​កិច្ច​ព្រម​ព្រៀង​​ ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​

ក្រុ​ង​ឡាហាវ៉ានៈ​ប្រទេស​គុយ​បា​ និង​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង២​។

កិច្ច​ព្រម​ព្រៀង​នោះ​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​វិមាន​បដិ​វត្តន៍​នៅ​ក្នុង​ក្រុងឡា​​ហាវ៉ាន​ដោយ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​គុយ​បា​លោក ​Bruno​ Rodriguez ​និង​សម​ភាគីអេ​ស្ប៉ាញ​​លោក​Josep Borrell Fontelles ដោយ​មាន​វត្ត​មាន​របស់​លោក​ប្រធានា​ធិបតី​គុយ​បា​ Miguel Diaz-Canel​ និង​ស្តេច​​ហ្វី​លី​ព​ទី​៦​នៃ​ប្រទេស​អេ​ស្ប៉ា​​ញ ដែល​កំពុង​បំពេញព្រះរា​ជទស្ស​នកិច្ច​។

យោង​តាម​ក្រសួង​ការ​បរ​ទេស​អេស្ប៉ាញ​ បាន​ឲ្យ​ដឹង​ថា ​ឯក​សារ​នោះ​ មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ចំនួន​បី​គឺ​ បង្កើន​ផលិត​ភាព ​អភិ​វឌ្ឍ​ដែន​ដី​ប្រ​កប​ដោយ​និរន្ត​ភាព​ និង​ពង្រឹង​រដ្ឋ​បាល​សា​ធារ​ណៈ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

មុន​នឹង​ចុះ​ហត្ថ​លេខា​ សេ្តច​ហ្វីលីព​ទី​៦ ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដោយ​លោក​ប្រធានា​ធិបតី​ Diaz-Canel​ និង​បាន​បើក​កិច្ច​ពិភាក្សា​ផ្លូវ​ការ​ជា​មួយ​គ្នា៕ ​Xinhua/PSA

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។