ក្រុ​ង​តែល​អា​វីវៈ​ គូ​ប្រជែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ បេនចាមីន នេតាន់យ៉ា​ហ៊ូ គឺលោក​ លោក​ Benny Gantz កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ជំរុញ​ឲ្យ​​ក្រុម​មេ​ដឹក​នាំ​នៃ​គណ​បក្ស​ Likud​ របស់​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ ចូល​រួម​ជា​មួយ​លោក​ក្នុង​ការ​បង្កើត​រដ្ឋា​ភិបាលមួយ ​ក្រោយ​ពី​សាក​សួរ​ប្រធាន​របស់​ពួក​គេ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ពុក​រលួយ​។​

លោក​ Gantz បាន​ថ្លែង​ប្រាប់​សន្និ​សីទ​សារព័ត៌​មាន​មួយ​ថា​ នៅ​ក្នុង​កាលៈ​ទេសៈ​នេះ ​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋា​ភិបាល​មួយ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ខ្ញុំ​ដោយ​បាន​លើក​ឡើងអំពី​សមា​ជិក​ទាំង​អស់​របស់​គណ​បក្ស​ Likud​។

លោក​បាន​ថ្លែង​ថា​៖«ខ្ញុំ​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​២​ឆ្នាំ​ដំបូង​»។

លោក​ Gantz បាន​បន្ថែម​ថា​ ប្រសិន​បើ​លោក​ នេតាន់​យ៉ាហ៊ូ​ ដឹង​ច្បាស់​ពី​កំហុស​ណា​មួយ​នោះ​ លោក​អាច​វិល​ត្រឡប់​មក​វិញ​ហើយ​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​តទៅ​ទៀត​៕ PSA