The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រោះថ្នាក់​រថភ្លើង​អាកាស នៅ​ទីក្រុង​ម៉ិកស៊ីកូ​សម្លាប់​មនុស្ស​អស់យ៉ាង​តិច ២៣ នាក់




គ្រោះថ្នាក់​រថភ្លើង​អាកាស នៅ​ទីក្រុង​ម៉ិកស៊ីកូ​សម្លាប់​មនុស្ស​អស់យ៉ាង​តិច ២៣ នាក់

Content image - Phnom Penh Post
អ្នករងរបួស​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ AFP

គ្រោះថ្នាក់​រថភ្លើង​អាកាស នៅ​ទីក្រុង​ម៉ិកស៊ីកូ​សម្លាប់​មនុស្ស​អស់យ៉ាង​តិច ២៣ នាក់

រថភ្លើង​លើ​អាកាស​មួយ​បាន​ក្រឡាប់​នៅ​ទីក្រុង​ម៉ិចស៊ីកូ ដោយសារ​ផ្លូវ​រថភ្លើង​ក្រោម​ដី ១ គ្រឿង​បុក​ជាមួយ​រថភ្លើង ១ គ្រឿង​ទៀត នៅក្នុង​ទីក្រុង​ម៉ិកស៊ីកូ បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ២៣ នាក់​រួមទាំង​កុមារ​ផងដែរ​បាន​បាត់បង់​ជីវិត។

បំណែក​បែកបាក់​របស់​រថភ្លើង ខ្ចាត់ខ្ចាយ​ពាសពេញ​ផ្លូវ បើ​យោងតាម​ការស្រាវជ្រាវ​ជំហាន​ដំបូង​មាន​មនុស្ស​យ៉ាងហោចណាស់ ៦៥ នាក់​បាន​រងរបួស​ហើយ ៧ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

នេះ​គឺជា​ឧប្បត្តិហេតុ​ដ៏សាហាវ​បំផុត​ក្នុង​រយៈពេល​ជាច្រើន ទសវត្សរ៍​ដែល​បង្កឡើង​ ដោយសារ​រថភ្លើង​ក្រោម​ដី​ដែលជា​ប្រព័ន្ធ​ដ៏​មមាញឹក​បំផុត​មួយ​នៅលើ​ពិភពលោក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ចាក់ផ្សាយ​រូបភាព​ពី កាមេរ៉ា ស៊ីស៊ីធីវី ដែល​បង្ហាញ​ពី​ហេតុការណ៏​ដ៍គួរ​ឲ្យ​សោកស្តាយ​នេះ។ ហេតុការណ៏​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ១០ យប់ កាលពី​ថ្ងៃ​ចន្ទ​នៅ​ស្ថានីយ៍ អូលីវីស នៅលើ​ខ្សែ​រថភ្លើង​ក្រោម​ដី​ទី ១២ នៅ​ភាគអាគ្នេយ៍​នៃ​ទីក្រុង។

លោកស្រី Claudia Sheinbaum អភិបាលក្រុង​ម៉ិកស៊ីកូ​បាន​និយាយថា ក្រុមហ៊ុន​ឯករាជ្យ​មួយ​នឹង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ ហើយ​គេ​នឹង​បិទ​ចរាចរណ៏​ផ្លូវដែក​ជា​បណ្តោះអាសន្ន​សិន។

ថ្លែង​នៅក្នុង សន្និសីទ​កាសែត​មួយ​នៅក្បែរ​អភិបាលក្រុង លោក​ប្រធានាធិបតី Andrés Manuel López Obrador បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ហើយ​បាន​និយាយថា“ គ្មានអ្វី​នឹង​ត្រូវបាន​លាក់បាំង​ពី​ប្រជាជន​ម៉ិកស៊ិក​ឡើយ’។

ប្រជាជន​ធ្លាប់​រាយការណ៍​ថា គេ​ឃើញ​មាន​ស្នាម​ប្រេះ​នៅក្នុង​តំបន់​កើតហេតុ បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏សាហាវ​មួយ​នៅ​ឆ្នាំ ២០១៧ ។នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក។ កាសែត El Universal របស់​ម៉ិកស៊ិក​បាន​និយាយថា អាជ្ញាធរ ដឹកជញ្ជូន បាន​ធ្វើការ​ជួសជុល​ បន្ទាប់ពី​មាន​របាយការណ៍​នេះ៕

មឹង ច័ន្ទសុម៉ានីតា

អត្ថបទគួរចាប់អារម្មណ៍