The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រោះ​ថ្នាក់​អាច​នឹង​កើត​មាន​ឡើង ខណៈ​អាមេរិក​​ព្រមាន​អ៊ីរ៉ង់​ជាមួយ​នឹង​នាវា​ចម្បាំង

គ្រោះ​ថ្នាក់​អាច​នឹង​កើត​មាន​ឡើង ខណៈ​អាមេរិក​​ព្រមាន​អ៊ីរ៉ង់​ជាមួយ​នឹង​នាវា​ចម្បាំង

Content image - Phnom Penh Post
ផែនទី​ និង​ព័ត៌មាន​ស្តីពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​ឆ្នាំ ​២០១៥ នៅ​មុន​ខួប​លើក​ទី​១ ​នៃ​​ការ​ដក​ខ្លួន​ចេញ​របស់ US ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​។ AFP

គ្រោះ​ថ្នាក់​អាច​នឹង​កើត​មាន​ឡើង ខណៈ​អាមេរិក​​ព្រមាន​អ៊ីរ៉ង់​ជាមួយ​នឹង​នាវា​ចម្បាំង

ក្រុង​វ៉ាស៊ីនតោនៈ ​ការ​ភ័យ​ខ្លាច​​ជម្លោះ​បាន​កើន​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​អាមេរិក​បាន​ប្តេជ្ញា​ចិត្ត​បញ្ជូន​សារ​មួយ​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​ដោយ​ការ​ដាក់​ពង្រាយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​នៅ​ចំ​ពេល​មាន​របាយការណ៍​មួយ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​ក្រុង​តេអេរ៉ង់ ​កាត់​បន្ថយ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ស្ថិត​នៅ​ក្រោម ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ មួយ​ ក្រោយពី​រង​ការ​ដាក់​សម្ពាធ​ពី​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​។​

លោក​ Patrick Shanahan ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ស្តីទី​ បាន​ថ្លែង​ថា​ លោក​បាន​អនុម័ត​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ USS ​ Abraham Lincoln ​ទៅ​កាន់​ដែន​ទឹក​​មិន​ច្បាស់លាស់​ នៅ​ក្បែរ ប្រទេស ​អ៊ីរ៉ង់​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហាញ​នៃ​ការ​គំរាម​កំហែង​គួរ​ឲ្យ​ជឿជាក់​មួយ ​ដោយ​កង​កម្លាំង​របប​អ៊ីរ៉ង់​រួច​មក​នោះ​»​។​

លោក​ Patrick Shanahan ​បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា​៖ «​យើង​អំពាវនាវ​ឲ្យ​របប​អ៊ីរ៉ង់ បញ្ឈប់​រាល់​ការ​បង្ក​ហេតុ​ទាំង​អស់​។​ យើង​នឹង​បង្ខំ​ឲ្យ​​ប្រទេស អ៊ីរ៉ង់ ​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​វាយ​ប្រហារ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​កង​កម្លាំង​របស់​អាមេរិក​ ឬ​ផល​ប្រយោជន៍​នានា​​របស់​ពួក​យើង​នោះ​»​៕​ AFP/SK

អត្ថបទគួរចាប់អារម្មណ៍