ក្រុងគូឡាឡាំពួៈ មេធាវី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​លើ​ស្ត្រី​ជំទង់ ម្នាក់​ទាក់​ទង​ទៅ​នឹង​អតីត​មេដឹកនាំ​ម៉ាឡេស៊ី ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​នោះ អាច​ត្រូវ​បាន​ធ្វើ​ឡើង​ជាថ្មី​ក្រោយ​ពី​មាន​ជំនួប​មួយ​រវាង​ឪពុក​ជន​រង​គ្រោះ និង​អគ្គ​មេធាវី។

នាង Altantuya Shaariibuu ត្រូវបាន​គេ​បាញ់សម្លាប់​ហើយ​សាកសព​របស់​នាង​ត្រូវបាន​បំផ្ទុះ​ដោយ​គ្រឿង​ផ្ទុះ។

ការ​សម្លាប់​ជន​ជាតិ​ម៉ុងហ្គោលី​នោះ គឺជា​ឃាតកម្ម​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ទាក់​ទិន​នឹង​រឿង​អាស្រូវ​មួយ ដែល​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ថា ជំនួយ​ការ​ម្នាក់​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក ណាជីប រ៉ាហ្សាក់ បាន​ចាត់​ចែង​ប្រាក់​សំណូក យ៉ាង​ច្រើន​សម្រាប់​ការ​ទិញ​នាវា​មុជ​ទឹក​របស់​បារាំង កាល​ពី​ឆ្នាំ ២០១២។

ករណី​ឃាតកម្ម​នោះ ធ្វើ​ឲ្យ​សាធារណជន​ម៉ាឡេស៊ី​ ចាប់អារម្មណ៍​ជាច្រើន​ឆ្នាំ​ហើយ និង​មាន​ការ​ចោទ​ប្រកាន់​ជាច្រើន​ថា លោក​ណាជីប ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​នោះ ហើយ​ប្រពន្ធ​របស់​លោក គឺ​លោកស្រី Rosmah Mansor ក៏​ជាប់​ពាក់​ព័ន្ធ​ដែរ។ ពួកគេ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​យ៉ាង​ដាច់​អហង្ការ។

ការ​ចាញ់​ការបោះឆ្នោត​កាល​ពី​ខែ​មុន​របស់រប​បលោក​ណាជីប ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​កប់​ចោល​រឿង​អាស្រូវ​នោះ​នាំ​ឲ្យ​មាន​ការ​ប៉ាន់​ស្មាន​ថា ព័ត៌មាន​លម្អិត​អំពី​ករណី​ដែល​កប់​បាត់​ឈឹង​នោះ​អាច​ត្រូវ​បាន​លាត​ត្រដាង។

កាលពី​ថ្ងៃ​អង្គារ ឪពុក​របស់​នាង Altantuya គឺ​លោក Setev Shaariibuu និង​មេធាវី​របស់​លោក បាន​ជួប​លោក អគ្គមេធាវី Tommy Thomas ដើម្បី​ពិភាក្សា​ថា​តើ​ក្រុម​អាជ្ញាធរ អាច​មើល​ឃើញ​រឿង​អាស្រូវ​នោះ​ដែរ​ឬទេ៕