ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​នេះ​ទៅ ប្រជាជន​ហុងកុង​អាចដាក់ពាក្យសុំ​ទិដ្ឋាការ​ថ្មី​ដើម្បី​ក្លាយជា​ពលរដ្ឋ​អង់គ្លេស ខណៈ​ចក្រភព​អង់គ្លេស​បាន​បើកទ្វារ​ចាំ​អ្នក​ដែល​ចង់​រួច​ផុតពី​ការបង្ក្រាប​របស់​ចិន​លើ​ក្រុមប្រឆាំង​នៅ​ហុងកុង។

ជន​ណា​ដែលមាន​លិខិតឆ្លងដែន​ជាតិ​ក្រៅប្រទេស​អង់គ្លេស​ និង​អ្នក​នៅក្នុង​បន្ទុក​របស់​ពួកគេ​នឹង​អាចដាក់​ពាក្យសុំ​ទិដ្ឋាការ​តាមអ៊ី​ន​ធឺ​ណិ​ត​ដែល​អនុញ្ញាតឱ្យ​ពួកគេ​រស់នៅ និង​ធ្វើការ​នៅ​ចក្រភព​អង់គ្លេស។ រយៈពេល ៥ ឆ្នាំ​ក្រោយមក ពួកគេ​អាចដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ពេញសិទ្ធិ​បាន។

គម្រោង​ផ្តល់​ទិដ្ឋាការ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត​របស់​ទីក្រុង​ប៉េកាំង​ កាលពី​ឆ្នាំមុន​ដែល​បានដាក់ចេញ​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ធំ​មួយ​លើ​ហុងកុង​ ដែលជា​អតីត​អាណានិគម​អង់គ្លេស​ ដើម្បី​ដកហូត​នូវ​ការតវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​ហុងកុង។

ដោយឡែក​ប្រទេស​ចិន ​បាន​សម្ដែង​ការមិន​ពេញចិត្ត និង​ខឹងសម្បា​ចំពោះ​គម្រោង​ថ្មី​របស់​អង់គ្លេស​នេះ៕