The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចានតេឡេស្កូបយក្សរបស់ចិននឹងឱ្យអ្នកវិទ្យាសាស្រ្តអន្តរជាតិប្រើប្រាស់ចាប់ពីខែមេសាតទៅ

ចានតេឡេស្កូបយក្សរបស់ចិននឹងឱ្យអ្នកវិទ្យាសាស្រ្តអន្តរជាតិប្រើប្រាស់ចាប់ពីខែមេសាតទៅ

ចានតេឡេស្កូបយក្សរបស់ចិននឹងឱ្យអ្នកវិទ្យាសាស្រ្តអន្តរជាតិប្រើប្រាស់ចាប់ពីខែមេសាតទៅ

យោងតាម​អ្នកអង្កេត​ការណ៍​តារាសាស្ត្រ​ជាតិ​ប្រទេស​ចិន (NAO) ចាន​តេឡេស្កូប​វិទ្យុធំ​ជាងគេ​បំផុត​នៅលើ​ពិភព​លោក​មាន​ឈ្មោះថា ​Aperture Spherical Telescope (FAST)​ ដែលមាន​អង្កត់​ផ្ចិត ​៥០០ ម៉ែត្រ​ នឹង​បើកឱ្យ​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​ដាក់​សំណើរ​គម្រោង​របស់ខ្លួន​ជាផ្លូវ​ការ ​ចាប់ពី​ថ្ងៃទី ១​ ខែ មេសា ឆ្នាំ ២០២០ ​នេះតទៅ។ ​ចានតេឡេស្កូប​យក្សនេះ ​អាច​ប្រើប្រាស់​ក្នុងន័យ​ស្រាវជា្រវ​លើ​គម្រោង​ធំៗ ដែល​រួមមាន​ទាំងការ​សិក្សា​ស្រាវជ្រាវ​ពី​មនុស្ស​ភពផ្សេង​ផងដែរ។

ចាន​តេឡេ​ស្កូប ​FAST​ មាន​ទីតាំង​ស្ថិត​នៅក្នុង​ទីក្រុង ​Pingtang​ខេត្ត​ Guizhou ​ភាគ​និរតី​ប្រទេស​ចិន បញ្ចប់​ការ​សាងសង់​កាលពី​ឆ្នាំ​ ២០១៦​ និងបាន​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​របស់ខ្លួន​ក្នុង​ខែ​មករា​ ឆ្នាំ ២០២០។

គេរំពឹង​ថា​តម្រូវការ​ប្រើប្រាស់​នឹងកើន​ឡើងខ្លាំង​ ក្រុមអ្នក​ជំនាញ​ត្រួត​ពិនិត្យ​សំណើ នឹង​ជ្រើសរើស​បេក្ខជន​ដែលមាន​សក្តានុ​ពល​បំផុត​ ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​បានមុន។​ លោក Jiang Peng ​ប្រធាន​វិស្វករ​តេឡេ​ស្កូប​បាន​និយាយថា​អ្នកវិទ្យាសាស្ត្រ​បរទេស​មួយ​ចំនួន​ អាច​នឹង​ចាប់​ផ្តើម​ប្រើប្រាស់​ចាន​តេឡេស្កូប​នេះ ​បាន​នៅ​ត្រឹម​ខែ​សីហា ​ខាង​មុខ។

គួរ​បញ្ចាក់​ផងដែរ​ថា បច្ចុប្បន្ន​ប្រទេស​ចិនគឺ​ជា​ប្រទេស​តែមួយ​គត់​នៅ​លើ​ពិភពលោក​ដែលដាក់​ដំណើរការ​ចាន​តេឡេស្កូប​យក្ស​បន្ទាប់​ពី​តេឡេស្កូប​យក្ស​ឈ្មោះ​ Arecibo ​នៅព័រ​តូរីកូ ដែល​បាន​ដួលរលំ​កាលពី​ចុងឆ្នាំ​មុន​ដោយសារ​ខ្យល់ព្យុះ​និង​កង្វះ​ថែរក្សា​ឱ្យ​បាន​ត្រឹមត្រូវ៕

អត្ថបទគួរចាប់អារម្មណ៍