ក្រុង​ប៉េកាំងៈ​ លោក​រដ្ឋមន្ត្រីការ​បរទេស​ចិន ​វ៉ាង​ យី ​បាន​អំពាវ​នាវ​ឲ្យ​វេទិកាថ្មី​មួយ​ដើម្បី​បន្ធូរ​បន្ថយ​ភាពតា​នតឹង​នៅ​តំបន់​មជ្ឈិម​បូពាណ៌​ ក្រោយ​ពី​ជំនួប​មួយ​ជា​មួយ​សមាភាគី​អ៊ីរ៉ង់​របស់​លោក​ដែល​លោក​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ក្រុង​ប៉េកាំង​ចំពោះ​ក្រុង​តេអេរ៉ង់​។

យោង​តាម​ក្រុង​ការបរទេស​ចិន​បាន​ឲ្យ​ដឹង​ថា លោក​ វ៉ាង​ និង​លោក​ ចាវីដ ​ហ្សារិហ្វ​ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ជា​ថ្មី​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ឆ្នាំ​ ២០១៥ ​របស់​ប្រទេស​អ៊ីរ៉ង់​ ជា​មួយ​មហា​អំណាច​ពិភព​លោក​ជា​ការ​ស្តី​បន្ទោស​អាមេរិក​ជុំ​ការ​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​អំឡុង​ជំនួប​កាល​ពីថ្ងៃសៅរ៍​ នៅ​ក្នុង​ក្រុង​តេង​ចុង​ភាគ​និរតី​នៃ​ប្រទេស​ចិន​។

ប្រទេស​អ៊ីរ៉ង់ ​បាន​ជាប់​នៅ​ក្នុង​ការ​ទំនាក់​ទំនង​ដោយ​មាន​ជម្លោះ​ជា​មួយ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​ជា​ប្រទេស​មហា​អំណាច​នៅ​តំបន់​មជ្ឈិម​បូពាណ៌​ជុំវិញ​សង្គ្រាម​នៅ​ប្រទេស​យេម៉ែន​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​ការ​គាំទ្រ​របស់​ប្រទេស​អារ៉ាប៊ី ​សាអ៊ូឌីត​ ដល់​ទណ្ឌកម្ម​របស់​ក្រុងវ៉ាស៊ីន​ទៅ​លើ​ក្រុង​តេអេ​រ៉ង់។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួងកា ​របរទេស​បាន​ឲ្យដឹង​ថា៖ ​«​ប្រទេស​ចិន​ បាន​ស្នើ​សុំ​បង្កើត​វេទិកា​ពិភាក្សា​ពហុជាតិ​ថ្នាក់​តំបន់​ ដោយ​មាន​ការ​មាន​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​ទាំង​អស់​»៕ PSA​