The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ចាត់​ទុក​​នាវា​​ចម្បាំង​ ​US បើក​ក្បែរ​សមុទ្រ​​ចិន-ខាងត្បូង ​ជា​ការ​រំលោភ​​អធិបតេយ្យភាព​របស់​ខ្លួន

ចិន​ចាត់​ទុក​​នាវា​​ចម្បាំង​ ​US បើក​ក្បែរ​សមុទ្រ​​ចិន-ខាងត្បូង ​ជា​ការ​រំលោភ​​អធិបតេយ្យភាព​របស់​ខ្លួន

Content image - Phnom Penh Post
នាវា​ចម្បាំង​របស់​អាមេរិក USS Preble (DDG88)។ រូបថត AFP

ចិន​ចាត់​ទុក​​នាវា​​ចម្បាំង​ ​US បើក​ក្បែរ​សមុទ្រ​​ចិន-ខាងត្បូង ​ជា​ការ​រំលោភ​​អធិបតេយ្យភាព​របស់​ខ្លួន

ក្រុង​ប៉េកាំងៈ ​ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចាត់​​នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង​ ដែល​​បើក​នៅ​ក្បែរ​តំបន់​ប្រជុំ​កោះ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ជា​ការ​រំលោភ​អធិបតេយ្យភាព​របស់​ខ្លួន​ នៅ​ចំពេល​មាន​ភាព​តានតឹង​កើន​ឡើង​ជុំវិញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២​។​

អ្នក​នាំពាក្យ​ ​PLA ​បាន​ថ្លែង​ថា ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​(PLA) ​បាន​រៀបចំ​កង​ទ័ព​ជើង​ទឹក​ និង​​ទ័ព​អាកាស​ជា​ច្រើន​ ដើម្បី​ព្រមាន​នាវា​ USS Preble ​អាមេរិក​ឲ្យ​ចាក​ចេញ​ពី​តំបន់​ជម្លោះ​នោះ ​ក្រោយ​ពី​នាវា​អាមេរិក​ បាន​ចូល​ដល់​ដែន​ទឹក​នៅ​ក្បែរ​តំបន់​ Scarborough ​Shoal ​ទាមទារ​ដោយ​ប្រទេស ​ចិន ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នោះ​។​

លោក​ Li Huamin ​អ្នក​នាំពាក្យ​នៃ​ទី​បញ្ជាការ​ភាគ​ខាង​ត្បូង​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន បាន​ថ្លែង​ថា​៖ «​សកម្មភាព​ដែល​ទាក់ទង​ខាង​លើ ដែល​បាន​​កើត​ចេញ​ពី​ភាគី​អាមេរិក​នោះ ​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុវត្ថិភាព​ទាំង​កង​ទ័ព​នាវា​ចិន ​និង​អាមេរិក​ ហើយ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អធិបតេយ្យភាព​ និង​សុវត្ថិភាព​របស់​ចិន​ថែម​ទៀត​ផង​»​។​

លោក​ Li Huamin ​បាន​បន្ថែម​ថា​៖ ​«​យើង​ធ្វើ​ការ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​»​។​

វិធានការ​នោះ​ បាន​កើត​ឡើង​ ខណៈ​ប្រទេស​ទាំង ​២​ បាន​​​ផ្តោត​ទៅ​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច​នោះ៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍