អាជ្ញាធរ​ចិន​ចាប់​ខ្លួន​មនុស្ស​ជាង ៨០ នាក់ ​ទាក់ទង​ការ​ផលិត​វ៉ាក់សាំង​កូវីដ ១៩ ក្លែងក្លាយ​ជាង ៣ ០០០ ដូស ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​វ៉ាក់សាំង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​រដ្ឋ​ចិន ​Xinhua។

វ៉ាក់សាំង​ក្លែងក្លាយ គឺ​គ្រាន់​ទឹក​សេរ៉ូម​ប្រៃ​វេច​ខ្ចប់​ក្នុង​សេរ៉ាំង ហើយ​ជន​សង្ស័យ​ទាំង​នេះ​បាន​ធ្វើ​ការ​ផលិត​នេះ​តាំង​ពី​ខែ​កញ្ញា ២០២០ ក្នុង​គោល​បំណង​នាំ​ចេញ​ទៅ​បរទេស៕