ប្រទេសចិន បានចាប់ខ្លួនមេខ្លោងបោកប្រាស់ម្នាក់ដែលបានបោកអស់ទឹកប្រាក់រាប់លានដុល្លារ ដោយប្រើប្រាស់សារធាតុអំបិលក្ល័រ និងទឹករ៉ែធ្វើជាវ៉ាក់សាំងកូវីដ ១៩។
បុរសត្រូវបានគេស្គាល់ឈ្មោះថា Kong បានស្រាវជ្រាវធ្វើការរចនាវេចខ្ចប់ឱ្យដូចនឹងវ៉ាក់សាំងពិតប្រាកដមុនពេលបញ្ចេញវ៉ាក់សាំងក្លែងក្លាយចំនួន ៥៨ ០០០ វ៉ាក់សាំងរបស់ខ្លួន។ វ៉ាក់សាំងមួយចំនួនត្រូវបានរត់ពន្ធទៅក្រៅប្រទេស ប៉ុន្តែគេមិនដឹងថា ពួកគេត្រូវបានបញ្ជូនទៅទីណាទេ។
លោក Kong ស្ថិតក្នុងចំណោមមនុស្ស ៧០ នាក់ ដែលត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តបទឧក្រិដ្ឋស្រដៀងគ្នានេះ។ ចិនបានបង្ក្រាបករណីវ៉ាក់សាំងក្លែងក្លាយជាង ២០ ដែលបានកើតឡើងនៅក្នុងទីក្រុងប៉េកាំង។ បើទោះជាករណីភាគច្រើនកើតឡើងនៅចុងឆ្នាំមុនក៏ដោយ ក៏ព័ត៌មានលម្អិតថ្មីៗ ទើបតែបានចេញផ្សាយក្នុងសប្តាហ៍នេះទេ៕