​កាលពី​ថ្ងៃពុធ​ប្រទេស​ចិន​បាន​និយាយ ​ថា​ខ្លួន​ចង់​សហការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​ Joe​ Biden​ ខណៈ​ដោយ​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការភូតកុហក​និង​បោកប្រាស់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​លោក ​Mike​ Pompeo ​និង​មន្ត្រី​កំពូល ​២៧​ រូប​ផ្សេង​ទៀត​ ដែល​ស្ថិត​ក្រោម​អាណ្ណត្តិ​លោក​ Donald ​Trump​។​

​ការ​សម្រេច​ដូចនេះ ​ក៏ព្រោះ​ចិន​មាន​ការ​ខឹង​សម្បារ​ចំពោះ​អាមេរិក​ ជា​ពិសេស​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​មួយ​ដែល​លោក​ Pompeo​បាន​លើក​ឡើង​មួយ​ថ្ងៃ​ចុង​ក្រោយ​នៃ​អាណ្ណត្តិ ​ Trump ​ដែល​ថា​ប្រទេសចិន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ម៉ូស្លីម​អ៊ូហ្គួរ​របស់​ខ្លួន​។​

​ប្រទេស​ចិន​បាន​ ប្រកាស​ពី​ទំនាក់​ទំនង​រង្គោះ​រង្គើរ​របស់​ខ្លួន​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​Trump​ ដោយ​ប្រកាស​ដាក់​ទណ្ឌកម្ម​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ចេញ​លើ​គេ​ហទំព័រ​របស់​ខ្លួន​ ក្នុង​កំឡុង​ពេល​លោក ​Joe ​Biden​កំពុង​ធ្វើ​សច្ចា​ប្រណិធាន​ប្រធានាធិបតី​៕