កាល​ពី​ថ្ងៃ​សៅរ៍​ទី​ ៩ គេហទំព័រ China Military Online ដែល​ជា​ច្រក​ព័ត៌មាន​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​ចិន​ បាន​ធ្វើ​ការ​ទាមទារ​ឱ្យ​មាន​ការ​វិល​ត្រឡប់​ «យ៉ាង​រហ័ស» របស់​ទាហាន​ចិន​មួយ​រូប​ដែល​ពួក​គេ​បាន​រាយការណ៍​ថា​បាត់​ខ្លួន​នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​ Ladakh​ កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ក្រោយ​មក​គេ​ដឹង​ថា​ទាហាន​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ឥណ្ឌា​។

ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ កងទ័ព​ឥណ្ឌា​បាន​និយាយ​ថា​៖ «ទាហាន PLA [កង​ទ័ព​រំដោះ​ប្រជាជន​ចិន] កំពុង​ត្រូវ​បាន​ដោះស្រាយ​តាម​នីតិវិធី​ដែល​បាន​យល់​ព្រម​ទាំង​សង​ខាង​ និង​កាលៈទេសៈ​ដែល​ទាហាន​រូប​នេះ​បាន​ឆ្លង​កាត់ LAC [បន្ទាត់​នៃ​ការ​គ្រប់គ្រង​ជាក់ស្តែង​]»។

នេះ​គឺ​ជា​ករណី​ទី​២ ហើយ​តាំង​ពី​ខែ​តុលា​ឆ្នាំ​ ដែល​ទាហាន​ចិន​ត្រូវ​បាន​ឥណ្ឌា​ចាប់​ខ្លួន។ ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ​គឺ​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ Ladakhនេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ភាព​តាន​តឹង​បាន​កើន​ឡើង​ជា​លំដាប់ ដែល​ឈាន​ដល់​ការ​វាយ​ប្រតប់​គ្នា​នៅ​ដើម​ខែ​មិថុនា​ឆ្នាំ​ ២០២០ ធ្វើ​ឱ្យ​ទាហាន​ឥណ្ឌា​ ២០ នាក់​ និង​ទាហាន​ចិន​មិន​ដឹង​ចំនួន​ស្លាប់​។

នៅ​ក្នុង​ខែ​វិច្ឆិកា​ភាគី​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​បង្កើត​ផែនការ​បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា តាម​រយៈ​ការ​ដក​កងទ័ព និង​បង្កើត​តំបន់​គ្មាន​ការ​ល្បាត​៕