The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ទាមទារ​ឲ្យ ​US លុប​ចោល​កិច្ច​ព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់

ចិន​ទាមទារ​ឲ្យ ​US លុប​ចោល​កិច្ច​ព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់

Content image - Phnom Penh Post
តារាង​បង្ហាញ​ពី​អាវុធ​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​ការ​លក់​អាវុធ​របស់ US មាន​​តម្លៃ ​២,២ ​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​​​។ AFP

ចិន​ទាមទារ​ឲ្យ ​US លុប​ចោល​កិច្ច​ព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់

ក្រុង​ប៉េកាំងៈ ​ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ទាមទារ​ឲ្យ​អាមេរិក ​«​លុប​ចោល​កិច្ច​ព្រមព្រៀង​​លក់​អាវុធ​ដែល​មាន​តម្លៃ​ ​២,២ ​ពាន់​លាន​ដុល្លារ ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ​នៅ​ក្នុង​នោះ​មាន​រថក្រោះ​សម្រាប់​ប្រយុទ្ធ និង​មីស៊ីល​ប្រឆាំង​នឹង​យន្តហោះ​ចម្បាំង​ ដោយ​​នាំ​ឲ្យ​ភាពតាន​តឹង​រវាង​ប្រទេស​មហា​អំណាច​ទាំង ​២ ​កាន់​តែ​កើន​ឡើង​​ខ្លាំង​​។

នេះ​ គឺ​ជា​ការ​លក់​អាវុធ​យោធា​របស់​អាមេរិក​ដ៏​ធំ​លើក​ទី១ ​​ទៅ​ឲ្យ​កោះ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​អស់​ជា​ច្រើន​ទសវត្សរ៍​ ហើយ​បាន​កើត​​ឡើង ​ខណៈ​ដែល​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន ​និង​ក្រុង​ប៉េកាំង​ ត្រូវ​បាន​ជាប់​គាំង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ​នោះ​។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​លោក ​ Geng Shuang ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ កាសែត​​មួយ​ថា​ ប្រទេស ​ចិន ​បាន​​ដាក់​បណ្តឹង​​ជា​ផ្លូវ​ការ​តាមរយៈ​ការ​ទូត​ ដែល​បាន​​​​សម្តែង​​ការ ​«​មិន​ពេញ​ចិត្ត​​ និង​ប្រឆាំង​ជំទាស់​​»​ វិធានការ​នេះ​​។​

Content image - Phnom Penh Post
អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​​លោក Geng Shuang​ ធ្វើ​​សន្និសីទ​សារព័ត៌មាន។ រូ​បថត AFP

យោង​តាម​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ការពារ​ជាតិ​អាមេរិក ​(DSCA) ​បាន​ឲ្យ​ដឹង​ថា ​កិច្ច​ព្រមព្រៀង​ទិញ​​លក់​អាវុធ​​ រួម​មាន​រថក្រោះ​ M1A2T ​Abrams ចំនួន ​១០៨ ​គ្រឿង ​មីស៊ីល​​ប្រឆាំង​យន្តហោះ​ចម្បាំង 250 Stinger ​ប្រឆាំង​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រាប់​ ​និង​សម្ភារ​យោធា​ដែល​​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​មាន​តម្លៃ​ទឹក​ប្រាក់​ជាង ២,២ ​ពាន់​លាន​ដុល្លារ​។​

ទីភ្នាក់ងារ​ DSCA ​បាន​ថ្លែង​ថា ​សំណើ​ទិញ​​លក់​អាវុធ​នោះ ​«​នឹង​ត្រូវ​ផ្តល់​ជូន​រថ​ក្រោះ​ប្រយុទ្ធ​ប្រតិកម្ម​រហ័ស​ដ៏​ទំនើប​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​» ​ដើម្បី​កែលម្អ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​ និង ​«​គាំទ្រ​គោល​នយោបាយ​បរទេស​ និង​សន្តិសុខ​ជាតិ​របស់​អាមេរិក​ តាមរយៈ​ការ​ជួយ​កែ​លម្អ​សន្តិសុខ ​និង​សមត្ថភាព​ការពារ ​(របស់​កោះ​តៃវ៉ាន់​)​»​។​

ទីភ្នាក់ងារ​នោះ​បាន​បន្ថែម​ថា ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អាវុធ​ នឹង​មិន​អាច​ផ្លាស់​ប្តូរ «​តុល្យភាព​យោធា​ជា​មូលដ្ឋាន​នៅ​ក្នុង​តំបន់​នោះ​ទេ» ​ហើយ​ក៏​បាន​រាយការណ៍​ជូន​សភា​ដែរ​។​ក្រុម​សមាជិក​សភា​អាមេរិក​មាន​ពេល ​៣០ ​ថ្ងៃ ​ដើម្បី​ជំទាស់​ទៅ​នឹង​ការ​លក់​អាវុធ​ទាំង​នោះ ប៉ុន្តែ​សភា​អាមេរិក​ មិន​ទំនង​ជា​ធ្វើ​ដូច្នោះ​ទេ​។​

Content image - Phnom Penh Post
រថក្រោះ ​M1A2 របស់​អាមេរិក បាញ់​គ្រាប់​ពិត​នៅ​ក្នុង​សមយុទ្ធ​រួម​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​នាពេល​កន្លង​ទៅ​។ AFP

លោក​ Geng ​បាន​ថ្លែង​ថា ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អាវុធ ​«​ជា​ការ​បំពាន​គោលការណ៍​ចិន​តែ​មួយ​យ៉ាង​ធ្ងន់ធ្ងរ​» ​និង​ «​ជា​ការ​ជ្រៀតជ្រែក​ទាំង​ស្រុង​» ​នៅ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស ​ចិន ​មួយ​នេះ​។​

លោក​ Geng ​បាន​ថ្លែង​ថា​៖ «ចិន​ជំរុញ​ឲ្យ​អាមេរិក​លុប​ចោល​​ផែនការ​លក់​អាវុធ​ជា បន្ត​បន្ទាន់​ ហើយ​ឈប់​ទំនាក់ទំនង​ជាមួយ​ក្រុង​តៃប៉ិ​ទៀត​​ ដើម្បី​បញ្ចៀស​ការ​បែកបាក់​ទំនាក់ទំនង​ចិន​អាមេរិក​ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

កោះ​តៃវ៉ាន់ ​ត្រូវ​បាន​គ្រប់គ្រង​ដាច់​ដោយ​ឡែក​ពី​ប្រទេស ​ចិន​ ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ ​១៩៤៩ ប៉ុន្តែ​ក្រុង​ប៉េកាំង​ បាន​ចាត់​ទុក​​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ហើយ​ត្រូវ​យក​មក​គ្រប់គ្រង​វិញ​។

ចិន​បាន​បង្កើន​សម្ពាធ​យោធា ​និង​ការ​ទូត​ទៅ​លើ​ក្រុង​តៃប៊ិ​ចាប់​តាំង​ពី​លោក​ស្រី​សៃ អ៊ីងវិន​​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០១៦៕ AFP/SK​

អត្ថបទគួរចាប់អារម្មណ៍