កាលពីថ្ងៃអង្គារ ទី ២ មីនា ប្រទេសចិន បានបដិសេធការចោទប្រកាន់ទាក់ទងនឹងការលួចចូលប្រព័ន្ធក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ នៅប្រទេសឥណ្ឌា។
ក្រសួងការបរទេសចិនបានជំទាស់ដោយនិយាយថា ការលើកឡើងទាក់ទងនឹងករណីនេះ ជាការប៉ាន់ស្មានដោយគ្មានមូលដ្ឋាន។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Reuters។
Cyfirma បានរាយការណ៍ថា ក្រុម APT10 បានសង្កេតឃើញមានការលួចចូលក្នុងបណ្តាញផ្គត់ផ្គង់របស់ Bharat Biotech និង Serum Institute of India (SII) ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩។ ក្រុមហ៊ុន Cyfirma បានឆ្លើយតបទៅកាន់ការបដិសេធរបស់ចិនដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងនៅតែប្រកាន់តាមការស្រាវជ្រាវរបស់យើង»៕