The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​​ប្រគល់​ជំនួយ​​សុខាភិបាល​ឲ្យ​ឡាវ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩

ចិន​​ប្រគល់​ជំនួយ​​សុខាភិបាល​ឲ្យ​ឡាវ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩

Content image - Phnom Penh Post
បុគ្គលិក​ព្រលានយន្តហោះដាក់សម្ភារ​ជំនួយចិន​ចេញពីយន្តហោះ។ Xinhua

ចិន​​ប្រគល់​ជំនួយ​​សុខាភិបាល​ឲ្យ​ឡាវ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩

ក្រុង​វៀងចន្ទន៍៖ ​បរិក្ខារ​ពេទ្យ​ដែល​​ផ្តល់​ជូន​ដោយ​ប្រទេស​ ចិន​ ដើម្បី​ជួយ​ប្រទេស ​ឡាវ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ នោះ​ ត្រូវ​បាន​ប្រគល់​​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ ​នៃ​ប្រទេស ​ឡាវ ​កាល​ពី​ថ្ងៃ​ចន្ទ​។​

យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ក្នុង​ប្រទេស ​ឡាវ ​បាន​ឲ្យ​ដឹង​ថា​ ​បរិក្ខារ​ពេទ្យ​រួម​មាន​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​ចំនួន ​២ ០១៦ ​ឈុត​ សម្លៀក​បំពាក់​ការពារ​ខ្លួន​ចំនួន ​៥ ០០០ កំប្លេ ​និង​ម៉ាស់​ការពារ​ចំនួន ​៤០៥ ០០០ ​បន្ទះ​។​

ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​ចិន​ ប្រចាំ​នៅ​ក្នុង​ប្រទេស ​ឡាវ​ គឺ​លោក ​វ៉ាង​ ឃ្យីហ៊ី​ និង​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស ឡាវ​ លោក​ ប៊ុនហ្វេង​ ភូមិម៉ា ឡៃស៊ីដហ៍​ បាន​ចូលរួម​នៅ​ក្នុង​ពិធី​ប្រគល់​សម្ភារ​ទាំង​​នោះ​។​

យោង​តាម​ស្ថានទូត​​ចិន​បាន​ឲ្យ​ដឹង​ថា​ ប្រទេស ​ចិន ​មាន​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​សំខាន់​បំផុត​ជា​មួយ​ប្រទេស ​ឡាវ​ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ និង​គ្រប់គ្រង​ជំងឺ​កូវីដ ​១៩​។ ​ក្នុង​នាម​ជា​សហគមន៍​មួយ ​ដោយ​បាន​ចែក​រំលែក​អនាគត​រួម​គ្នា​​ ប្រទេស ​ចិន ​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ ដើម្បី​ធ្វើ​កា​ររួម​គ្នា​ជាមួយ​ឡាវ​ក្នុង​ការ​ដោះស្រាយ​ផល​វិបាក​នៅ​ក្នុង​ប្រទេស​នេះ​។​

ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ចិន​ បាន​ទៅ​ដល់​ក្រុង​វៀងចន្ទន៍​កាល​ពី​ថ្ងៃ​អាទិត្យ​៕ Xinhua/SK

អត្ថបទគួរចាប់អារម្មណ៍