ក្រុងប៉េកាំងៈ ប្រទេស​ចិន​ កាល​ពី​ថ្ងៃចន្ទ​បាន​ប្រឆាំង​ការ​គំរាម​របស់​អាមេរិក​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ដែល​ពាក់​ព័ន្ធ​ដោយ​បាន​ជំរុញ​ឲ្យ​អាមេ​រិក​បញ្ឈប់​ការ​ធ្វើ​បញ្ហា​​​សេដ្ឋកិច្ច​ក្លាយ​ជា​បញ្ហា​នយោបាយ​ និង​រំលោភ​លើ​គោល​គំនិត​សន្តិ​សុខ​ជាតិ។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ ម៉ៃក៍ ​ប៉ុម​ប៉េអូ ​បាន​ថ្លែង​ថា​រដ្ឋការ​របស់​លោក​ត្រាំ​បាន​ផែន​ការ​ចាត់​វិធានការ​ទៅ​លើ​អ្វី​ដែល​ខ្លួន​មើល​ឃើញ​ថា​ ជា​គ្រោះ​ថ្នាក់​យ៉ាង​ធំ​ដល់​សន្តិ​សុខ​ជាតិ​ ដែល​បង្ហាញ​ដោយ​​ក្រុម​ហ៊ុន​សូ​ហ្វែ​ខ្លះ​របស់​ចិន​នោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ចិន​លោក ​វ៉ាង​ វេន​ប៊ីន ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ថា ​ភាគី​អាមេ​រិកបាន​ធ្វើ​ការ​គំរាម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ចិន​ខ្លះ​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​សន្មត​ពី​ទោស​កំហុស​ និង​គ្មាន​ភស្តុតាង​ច្បាស់​លា​ស់។

លោក ​វ៉ាង ​បាន​ថ្លែង​ប្រាប់​សន្និ​សីទ​សារព័ត៌​មាន​មួយ​ថា ​វិធាន​ការ​បែប​អស់​ទាំង​នេះ​នឹង​ប្រឆាំង​គោលការណ៍​នៃ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ និង​រំលោភ​បំពាន​គោលការណ៍​បើក​ចំ​តម្លា​ភាព​ និង​មិន​រើស​របស់​អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក។​ពួក​គេ​ក៏​លាត​ត្រដាង​ការ​លាក់​ពុត​របស់​អាមេរិក​ទៅ​លើ​អ្វី​ដែល​ហៅ​ថា​ ការ​ប្រកាន់​ភ្ជាប់​ភាព​ត្រឹ​ម​ត្រូវ ​និង​សេរី​ភាព ​និង​ស្តង់ដា​របស់​ប្រទេស​នោះ។

លោក ​វ៉ាង​ បាន​ថ្លែង​ទៀត​ថា៖ «​យើង​អំពាវ​នាវ​ដល់​អ្នក​ទាំង​ឡាយ​ណា​នៅ​អាមេរិក​ឲ្យ​សម្តែង​មតិ​ចេញពីស​ហគមន៍​អន្តរជាតិផ្តល់​បរិយាកាស”​ ត្រឹម​ត្រូវ ​បើក​ចំហ ​និង​មិន​រើស​អើង​សម្រាប់​អង្គភាព​ទីផ្សារ​នៃ​ប្រទេស​ដទៃ​ទៀត​ ដើម្បី​វិនិយោគ​និង​ប្រតិបត្តិការ​នៅ​អាមេរិក ​បញ្ឈប់​ការ​យក​បញ្ហា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ធ្វើ​ជា​រឿង​នយោ​បាយត​ទៀត​ និង​បញ្ឈប់​ការ​ជំរុញ​មាន​ការ​រើស​អើង ​និង​គោលនយោបាយ​គំរាម​កំហែង​តាម​រយៈ​​ការ​បំពាន​លើ​គោល​គំនិត​សន្តិ​សុខជាតិ»៕Xinhua/PSA