កាល​ពី​ថ្ងៃ​សុក្រ ​ទី ៥ កុម្ភៈ ចិន​ពង្រីក​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក Sinovac ដោយ​ពង្រីក​អ្នក​ដែល​អាច​ទទួល​ពី​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អាទិភាព​ក្រោម​ការ​អនុញ្ញាត​ក្នុង​គ្រាអាសន្ន ទៅ​ក្រុម​ប្រជាជន​ទូទៅ​ក្រោម​ការ​អនុញ្ញាត​នេះ។

វ៉ាក់សាំង Sinovac ត្រូវ​បាន​លក់​ទៅ​ឱ្យ​ប្រទេស​យ៉ាង​តិច​ចំនួន ១០ ហើយ​កំពុង​ផ្ដល់​ជូន​ប្រជាជន​នៅ​ក្នុង​ប្រទេស​យ៉ាង​តិច​ចំនួន។ នៅ​ប្រទេស​ចិន ការ​ចាក់​វ៉ាក់សាំង​នេះ បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​ការ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​កាល​ពី​ខែ​កក្កដា ដែល​អនុញ្ញាត​ផ្ដល់​ជូន​បុគ្គលិក​សុខាភិបាល និង​និយោជិក​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ។

វ៉ាក់សាំង​នេះ គឺ​ជា​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក​ទី២ ដែល​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ទូទៅ ក្រោយ​ពី​ក្រុង​ប៉េកាំង​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ក្រុមហ៊ុន​របស់​រដ្ឋ Sinopharm កាល​ពី​ខែ​ធ្នូ៕