កាល​ពី​ថ្ងៃ​សៅរ៍​ ទី ​១៦ ខែ​មករា ​ប្រទេស​ចិន ​បាន​បង្ហើយ​ការ​សាងសង់​មន្ទីរពេទ្យ​ដែល​​មាន​បន្ទប់​​ចំនួន ​១ ៥០០ សម្រាប់​អ្នក​ជំងឺ​កូវីដ ១៩ បន្ទាប់​ពី​ចាប់​​ផ្ដើម​សាងសង់​កាល​ពី ​៥ ថ្ងៃ​មុន​។

មន្ទីរពេទ្យ​នេះ​ គឺ​ក្នុង​ចំណោម​មន្ទីរ​ពេទ្យ​ចំនួន ​៦ ដែល​រដ្ឋាភិបាល​ចិន​កំពុង​សាងសង់​ក្នុង​ទីក្រុង​ Nangong ខេត្ត​ Hebei គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ជា​ថ្មី​ នូវ​ជំងឺ​កូវីដ ១៩ នៅ​ភាគ​​ខាង​ត្បូង​នៃ​រដ្ឋធានី​ប៉េកាំង​។

អ្នក​ជំងឺ​ប្រមាណ​ចំនួន​ ៦៤៥ នាក់ ​​កំពុង​សម្រាក​ព្យាបាល​នៅ​ Nangong។ កាល​ពី​ថ្ងៃ​សុក្រ ប្រទេស​ចិន ​បាន​ប្រឈម​នឹង​កម្រិត​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ខែ ដោយ​បាន​រក​ឃើញ​​ប្រមាណ​ ១៣០ ករណី ​ក្នុង​រយៈពេល ​២៤ ​ម៉ោង​។ រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​ការ​ឆ្លង​ថ្មី​នេះ ​គឺ​បង្ក​ដោយ​អ្នក​ធ្វើ​​ដំណើរ ​ឬ​ទំនិញ​មក​ពី​បរទេស៕