The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព និង​កិច្ច​សហការ​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​កូវីដ ​១៩ ​ជា​សកល​




ចិន​​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព និង​កិច្ច​សហការ​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​កូវីដ ​១៩ ​ជា​សកល​

Content image - Phnom Penh Post
ប្រជាជន​ចូលមើល​​ពិព័រណ៍សិល្បៈ​អំពីការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ ១៩។ AFP

ចិន​​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព និង​កិច្ច​សហការ​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​កូវីដ ​១៩ ​ជា​សកល​

បុរីញូវយ៉ក៖ ​ប្រេសិត​ពិសេស​ចិន​បាន​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​កាល​ពី​ថ្ងៃ​ពុធ​ថា​ សាមគ្គីភាព​ និង​កិច្ច​សហការ​ គឺ​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​កូវីដ ​១៩ ​ជា​សកល។

លោក ​Zhang Jun ​តំណាង​អចិន្រ្តៃយ៍​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​ ប្រទេស​ជា​ច្រើន​ដែល​រង​ការ​ប៉ះពាល់​ពី​ជម្លោះ​មាន ទំនាក់ទំនង​​​ខ្សោយ​បំផុត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាត​ត្បាត​នេះ។ ​ការ​ជួយ​ឲ្យ​ពួក​គេ​បង្កើត​បាន​ខ្សែ​ការពារ​រឹងមាំ​មួយ ​គឺ​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ធានា​ឲ្យ​ទទួល​បាន​ជ័យជម្នះ​លើ​​ជំងឺ​រាតត្បាត​ ​និង​បង្កើន​ការ​កសាង​សន្តិសុខ។

លោក​បាន​ថ្លែង​ប្រាប់​ការ​ជជែក​ដេញ​ដោល​ជា​ចំហ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អំពី​ជំងឺ​ឆ្លង​រាតត្បាត​ និង​ឧបសគ្គ​នានា​នៃ​ការ​ធានា​ឲ្យ​សន្តិភាព​ថា ​ប្រទេស​ចិន ​បាន​អំពាវនាវ​ដល់​ភាគី​នៃ​ជម្លោះ​ទាំង​អស់​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​សកល ១ ឲ្យ​ឆាប់​កាន់​តែ​អាច​ធ្វើ​ទៅ​បាន​ទម្លាក់​អាវុធ​របស់​ពួក​គេ​ចុះ ​និង​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ​១៩។ ​​

លោក Zhang បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​អង្គការ​សហប្រជាជាតិ ​និង​អង្គការ​សុខភាព​ពិភព​លោក​ ដើម្បី​ពង្រឹង​គោល​នយោបាយ​សម្រប​សម្រួល ​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ និង​ផ្តល់​ធនធាន​ដល់​ប្រទេស ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ជម្លោះ​ ដើម្បី​ជួយ​ពួក​គេ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ ​១៩​។​

Content image - Phnom Penh Post
លោក​ប្រេសិត​ពិសេស ​Zhang Jun​ ថ្លែង​ក្នុងសន្និសីទ​នៅក្រុង​ប៉េកាំង​​។ AFP

លោក​ Zhang ​បាន​ថ្លែង​ថា​ប្រទេស​ចិន ​បាន​សរសើរ​ និង​ផ្តល់​ជំនួយ​ដល់​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។ ​ប្រទេស​នេះ ​គាំទ្រ​ដល់​គណៈកម្មការ​កសាង​សន្តិភាព​ក្នុង​ការ​ផ្តល់​ការ​ឆ្លើយតប ​និង​កម្មវិធី​កសាង​ឡើង​វិញ​សម្រាប់​ប្រទេស​ជា​ច្រើន ​និង​បង្កើន​មូលនិធិ​កសាង​សន្តិភាព​ ដើម្បី​ផ្តល់​អាទិភាព​ដល់​គម្រោង​នានា​របស់​ខ្លួន ​និង​ធនធាន​សម្រាប់​គោល​បំណង​មួយ​នេះ​។

លោក​បាន​ថ្លែង​ថា ​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​របស់​បណ្តា​ប្រទេស​ជា​គោលដៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាត​ត្បាត​ និង​ការពារ​ជីវិត​មនុស្ស ​ដោយ​បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លូត​ត្រង់​ក្លាយ​ជា​ជន​រងគ្រោះ​ធំ​បំផុត​។

«​ជា​ថ្មី​ម្តង​ទៀត ​យើង​ជំរុញ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំង​អស់​ទទួល​ស្គាល់​ផល​វិបាក​ផ្នែក​មនុស្ស​ធម៌​»៕ Xinhua/PSA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។