ក្រុងប៉េកាំងៈ តាមរយៈការ ទទួលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លើកទី ៤ នេះ ប្រទេស ចិន បានបង្ហាញថា ខ្លួននឹងមិនត្រូវបានដកចេញពីកិច្ចប្រឹងប្រែងទំនាក់ទំនងការទូតរវាងសម្ព័ន្ធមិត្តសម័យសង្គ្រាមត្រជាក់ និងក្រុងវ៉ាស៊ីនតោននោះបានទេ។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា ជាមួយជំនួបកំពូលពីបញ្ហានុយក្លេអ៊ែរមួយផ្សេងទៀតកំពុងលេចរូបរាងឡើងរវាង លោក គីម ជុងអ៊ុន និងប្រធានាធិបតី លោក ដូណាល់ ត្រាំ ជំនួបមួយរវាង ប្រធានាធិបតីចិន លោក ស៊ី ជីងភីង និងមេដឹកនាំកូរ៉េខាងជើង គឺចៀសមិនរួចឡើយ។
រឿងនេះ បានក្លាយជាទម្លាប់មួយទៅហើយ កាលពីឆ្នាំទៅ លោក គីម ជុងអ៊ុន បានជួបលោកស៊ី ជីនភីង មួយភ្លែត នៅមុនពេល និងក្រោយពេលជំនួបជាប្រវត្តិសាស្ត្ររបស់លោកជាមួយលោកត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ។
ប្រទេស ចិន ដែលមិនចង់បដិសេធដំណោះស្រាយណាមួយនៅក្នុងសង្គ្រាមត្រជាក់នោះ បានខិតខំប្រឹងប្រែងធ្វើការដើម្បីធ្វើឲ្យមានទំនាក់ទំនងល្អប្រសើរឡើងជាមួយប្រទេសក្បែរខាងរបស់ខ្លួន ដែលបានធ្លាក់ចុះក្រោយពីក្រុងប៉េកាំង បានគាំទ្រដល់ការដាក់ទណ្ឌកម្មនានាប្រឆាំងនឹងកូរ៉េខាងជើង។
ខណៈដែលក្រុងប៉េកាំង បានខឹងសម្បាដោយសារការធ្វើតេស្តនុយក្លេអ៊ែររបស់លោក គីម ជុងអ៊ុន ប្រទេស ចិន មិនសប្បាយចិត្ត នៅពេលឃើញសម្ព័ន្ធមិត្តចាស់ជាច្រើនទសវត្សរ៍របស់ខ្លួន ងាកចាប់ដៃជាមួយអាមេរិកយ៉ាងស្និទ្ធស្នាលនោះទេ៕ AFP/SK