The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ រិះ​គន់​សម្តី​​មិន​ទទួល​ខុស​ត្រូវ​​របស់​ Trud​e​au ជុំវិញ​ការ​កាត់​​ទោស​ប្រហារ​ជីវិត​កាណាដា​ម្នាក់

ចិន​ រិះ​គន់​សម្តី​​មិន​ទទួល​ខុស​ត្រូវ​​របស់​ Trud​e​au ជុំវិញ​ការ​កាត់​​ទោស​ប្រហារ​ជីវិត​កាណាដា​ម្នាក់

Content image - Phnom Penh Post
លោក Robert Lloyd Schellenberg (កណ្តាល)ក្នុងអំឡុង​ពេល​កាត់​ទោស។ AFP

ចិន​ រិះ​គន់​សម្តី​​មិន​ទទួល​ខុស​ត្រូវ​​របស់​ Trud​e​au ជុំវិញ​ការ​កាត់​​ទោស​ប្រហារ​ជីវិត​កាណាដា​ម្នាក់

ក្រុងប៉េកាំងៈ ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អង្គារ​ បាន​រិះគន់​លោក នាយក​រដ្ឋមន្ត្រី​កាណាដា​ Justin ​Trudeau ​ជុំ​វិញ​ការ​ប្រើ «​ពាក្យ​សម្តី​មិន​ទទួល​ខុស​ត្រូវ​» ​ក្រោយ​ពី​លោក ​បាន​រិះគន់​តុលាការ​ចិន​​មួយ​ ដែលបាន​កាត់​ទោស​ប្រហារ​ជីវិត​ប្រឆាំង​អ្នក​រត់​ពន្ធ​​គ្រឿង​ញៀន​ជន​ជាតិ​កាណាដា​ម្នាក់​។

លោក​ Robert Lloyd Schellenberg ​មាន​វ័យ​ ៣៦ ​ឆ្នាំ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ​កាល​ពី​ថ្ងៃ​ចន្ទ​ក្រោយ​ពី​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ ១៥ ​ឆ្នាំ​មុន​របស់​លោក ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​ធ្ងន់ធ្ងរ​ពេក​នោះ​ ជា​សេចក្តី​សម្រេច​មួយ​ ដែល​បាន​​កើត​ឡើង​នៅ​ចំ​ពេល​មាន​ជម្លោះ ការ​ទូត​កាន់តែ​ជ្រៅ​​ទៅ​​រវាង​ក្រុង​អូតាវ៉ា​ និង​ក្រុង​ប៉េកាំង​។

លោក Trudeau ​បាន​សម្តែង​ «​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​» ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយបាន​និយាយ​ថា​ «​ប្រទេស​ ចិន​ បាន​ជ្រើសរើស​ការ​អនុវត្ត​ ទោស​ប្រហារ​ជីវិត​ទាំង​បំពាន ​នៅ​ក្នុង​ករណី​ជា​ច្រើន​ទៀត​ ដូច​​ដែល​ជនជាតិ​កាណាដា​ កំពុង​តែ​ប្រឈម​មុខ​នៅ​ក្នុង​ករណី​នេះ​ជា​ដើម​»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី​ Hua Chunying ​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​ថា​៖ «​ពួក​យើង​ជំរុញ​ឲ្យ​ភាគី​ប្រទេស​ កាណាដា​ គោរព​ច្បាប់​នេះ ​គោរព​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ​ចិន​ កែ​ប្រែ​កំហុស​របស់​ពួក​គេ ​ហើយ​​បញ្ឈប់​ការ​ប្រើប្រាស់​​ពាក្យ​សម្តី​​មិន​ទទួល​ខុស​ត្រូវ​ទាំង​នោះ​»៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។