កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៤ មីនា ចៅក្រម​កាណាដា​បាន​ច្រានចោល​សំណើ​របស់​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei ដែល​ចង់​ផ្តល់​សក្ខីកម្ម​ពី​និយោជិត​ក្រុមហ៊ុន Huawei យក​ជា​ភ័ស្តុតាង​ក្នុង​ការ​តវ៉ា​នឹង​ការ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បោកប្រាស់​ក្រុមហ៊ុន HSBC ដោយ​ផ្តល់​ព័ត៌មាន​មិន​ពិត​អំពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Skycom។ ការ​ផ្តល់​ព័ត៌មាន​របស់​លោក​ស្រី​ធ្វើ​ឱ្យ​ធនាគារ HSBC ប្រឈម​នឹង​ការ​រំលោភ​បំពាន​លើ​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល Tehran ៕