ក្រុងប៉ារីសៈ យោងតាម​ចំនួន​សរុប​ដែល​ AFP ​ទទួលបាន​កាលពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹងថា ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជាង​ ២ ​លាន​នាក់​នៅ​អឺរ៉ុប​ជិត ២ ​ភាគ ​៣ ​នៃ​ចំនួន​នេះ​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​ប្រទេស​រុស្ស៊ី ចក្រភព​អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និង​ប្រទេស​បារាំង​។

ដោយ​មាន​ចំនួន​ស្លាប់​យ៉ាងតិច​ ១៧៣ ១៣៣ ​នាក់​ក្នុង​ចំណោម​ ២ ០០១ ៩៩៥ ​ករណី អឺរ៉ុប​គឺជា​ទ្វីប​ដែល​រង​ប៉ះពាល់​បំផុត​ដោយ​ជំងឺ​រាតត្បាត​នេះ​។

នៅ​ទូទាំង​ពិភពលោក​ចំនួន​ករណី​ឆ្លង​សរុប ​៥ ២៤៤ ៦១៦ ​នាក់​នៅក្នុង​នោះ​មាន​អ្នកស្លាប់​ចំនួន​ ៣៣៩ ០១១ ​នាក់​ត្រូវ​បាន​គេ​កត់ត្រា​។

រុស្ស៊ី​គឺជា​ប្រទេស​អឺរ៉ុប​មួយ​ដែរ​ដោយ​មាន​ករណី​ឆ្លង​ខ្ពស់បំផុត​ (​ករណី​ឆ្លង​ ៣៣៥ ៨៨២ ​នាក់ និង​មាន​អ្នកស្លាប់​ចំនួន ៣ ៣៨៨​ នាក់​) ហើយ​កើនឡើង​ករណី​ឆ្លង​ថ្មី​ប្រហែល ១០ ០០០ ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ចាប់​តាំងពី​ដើម​ខែ​ឧសភា​។

ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​ ២៥៧ ១៥៤ ​នាក់ និង​ស្លាប់​ ៣៦ ៦៧៥ ​នាក់​ អេស្ប៉ាញ​មាន​ករណី​ឆ្លង​ ២៣៤ ៨២៤ ​នាក់ និង​ស្លាប់​ចំនួន ២៨ ៦២៨ ​នាក់ ប្រទេស​អ៊ីតាលី​មាន​ករណី​ឆ្លង​ ២២៩ ៣២៧ ​នាក់ និង​ស្លាប់​ ៣២ ៧៣៥ ​នាក់ និង​ប្រទេស​បារាំង​មាន​ករណី​ឆ្លង​ចំនួន ១៨២ ២១៩ ​នាក់ និង​ស្លាប់​ ២៨ ២៨៩ ​នាក់ និង​ប្រទេស​អឺរ៉ុប​ ៤ ​ផ្សេង​ទៀត​រង​ការប៉ះពាល់​ខ្លាំង​បំផុត​។

ដោយ​ប្រើប្រាស់​ទិន្នន័យ​ដែល​ AFP ​ប្រមូល​ពី​អាជ្ញាធរ​ជាតិ និង​ព័ត៌មាន​មកពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ចំនួន​សរុប​នេះ ប្រហែល​ជា​បង្ហាញ​ពី​ចំនួន​អ្នក​ឆ្លង​យ៉ាងពិតប្រាកដ​។

ប្រទេស​ជាច្រើន​កំពុង​ធ្វើ​តេស្ត​រក​រោគសញ្ញា​ ឬ​ករណី​ឆ្លង​ធ្ងន់ធ្ងរ​បំផុត​៕ PSA