ក្រុង​នី​ហ្គោមបូៈ មនុស្ស​ជាង ២៩០ នាក់ ត្រូវបាន​គេ​ដឹងថា បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​ទៅ​លើ​ព្រះវិហារ និង​សណ្ឋាគារ​ប្រណីតៗ​ជាច្រើន​កន្លែង​នៅ​ស្រីលង្កា នៅ​ក្នុង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត នៅ​លើ​កោះ​នេះ ចាប់តាំង​ពី​សង្គ្រាម​ស៊ីវិល​ដែល​បាន​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ប្រទេស​នេះ បាន​បញ្ចប់ ១ ទសវត្សរ៍​ហើយ​នោះ។

ជាការ​ពិតណាស់ ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន ៨ គ្រាប់ បាន​យក​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត និង​សណ្ឋាគារ​ល្បីៗ​ជាច្រើន​កន្លែង រួម​ជាមួយ​ភ្ញៀវ​អន្តរជាតិ​មួយ​ចំនួន​ជា​គោលដៅ។

មនុស្ស​យ៉ាងតិច ២៩០ នាក់​បាន​ស្លាប់ នៅក្នុង​ចំណោម​ពួកគេ​មាន​ជនជាតិ​បរទេស​រាប់​សិប​នាក់ និង​របួស​ជាង ៥០០ នាក់។

ប៉ូលិស បាន​និយាយថា គ្រាប់បែក​ច្នៃ​មួយ​គ្រាប់ ដែល​ត្រូវបាន​គេ​រកឃើញ​នៅឯ​ព្រលាន​យន្តហោះ​ដ៏សំខាន់​មួយ នៅ​ក្រុង​កូឡុំបូ ត្រូវ​បាន​គេ​ដោះ​ចេញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ការដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​គ្រាប់​បែក​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ចេញ​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ ដោយ​មាន​ក្រុម​អ្នក​កាសែត AFP ដែល​បាន​ធ្វើការ​រាយការណ៍​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស និង​នៅ​លើ​ម៉ូតូ​កង់បី​នៅ​តាម​ផ្លូវ​នៃ​ក្រុង​នីហ្គោមបូ​នោះ។

នៅតែមាន​វត្តមាន​កង​កម្លាំង​សន្តិសុខ​យ៉ាងច្រើន ឈរ​ការពារ​នៅឯ​ព្រះវិហារ St Sebastien នៅ​ក្រុង​ហ្គោបូ ជាទី​កន្លែង​មួយ​នៅ​ក្នុង​ចំណោម​កន្លែង​ផ្ទុះ​គ្រាប់​បែក​ដែល​រង​ប៉ះពាល់​ខ្លាំង។

ប្រមុខ​ប៉ូលិស បានផ្តល់​ព័ត៌មាន​ដល់​ក្រុមមន្ត្រី​ជាន់ខ្ពស់​កាល​ពី ថ្ងៃ​ទី ១១ ខែ​មេសា ដោយ​ព្រមាន​អំពី​ការ​វាយ​ប្រហារ​អត្តឃាត​ពី​ក្រុម​មួយ​ហៅថា​ក្រុម Thowheeth Jamaath (NTJ) ជា​ក្រុម​បដិវត្តន៍​មូស្លីម៕