The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ឥណ្ឌា ​ឡើង​ដល់ ​២០០ ​នាក់

ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ឥណ្ឌា ​ឡើង​ដល់ ​២០០ ​នាក់

Content image - Phnom Penh Post
ស្រ្តី​ម្នាក់​ចែ​វទូកតូច​មួយគ្រឿង​​​​នៅ​ក្នុង​បឹង​ដាល​​​ អំឡុង​​មាន​កា​រ​រឹ​ត​បន្តឹ​ង​​សន្តិសុខនៅ​ក្រុងស្រ៊ីណាហ្គា​រ។ AFP

ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ឥណ្ឌា ​ឡើង​ដល់ ​២០០ ​នាក់

ក្រុង​ញូវដែលីៈ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​រដូវ​វស្សា​នៅ​ឥណ្ឌា​ បាន​កើន​ឡើង​ដល់​ ២០២ ​នាក់ ​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​ឆ្នេរ​នៅ​ភាគ​ខាង​លិច ​និង​ខាង​ត្បូង​។​

​ក្រុម​អាជ្ញា​ធរ ​បាន​ផ្លាស់​មនុស្ស​ជាង ​១,២​ លាននាក់ ​ទៅ​កាន់​ជំរំ​សង្គ្រោះ​រួច​រាល់​ហើយ​។​

​តំបន់​ទេស​ចរណ៍​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​គី​រ៉ាឡា ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​របស់​ខ្លួន​ជិត​មួយ​សតវត្សរ៍​ កាល​ពី​ឆ្នាំ​ ២០១៨​ បាន​បណ្តាល​ឲ្យ​មនុស្ស​ ៤៥០​ នាក់​ស្លាប់​ ​ដោយ​សារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដូវ​វស្សា​។​

​អ្នក​នាំ​ពាក្យ​ប៉ូលិស​រដ្ឋ​គី​រ៉ាឡា ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា៖​ «​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​រដ្ឋ​នោះ​ បាន​កើន​ឡើង​ដល់ ​៨៨​ នាក់​ និង​មនុស្ស​យ៉ាង​តិច​ ៤០​ នាក់​ កំពុង​បាត់​ខ្លួន​»​៕ SK

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។