ក្រុង​បេរ៉ាៈ ​មនុស្ស​ជាង ​១ ​ពាន់​នាក់​ត្រូវ​បាន​​ភ័យ​ខ្លាច​បាត់់បង់​ជីវិត ដោយ​សារ​ខ្សល់​ព្យុះ​សី​ក្លូន ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស ​ម៉ូសំប៊ិក ​កាល​ពី​សប្តាហ៍​មុន ​ចំណែក​ឯ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ បាន​ស្លាប់​ និង​ជាង ​២ ​រយ​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ ​ហ្ស៊ីមបាវ៉េ ដែល​នៅ​ជិត​ខាង។ ​

ក្រុង​បេរ៉ា​នៃ​​​​ប្រទេស ​ម៉ូសំប៊ិក ភាគ​កណ្តាល​ដែល​រង​ខ្សល់​ព្យុះ​ស៊ីក្លូនអ៊ីដៃ ​យ៉ាង​ពេញ​ទំហឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​មុន​ព្យុះ​នេះ​បាន​វាយ​ប្រហារ​ហ្ស៊ីមបាវ៉េ ​ដែល​នៅ​​​ជិត​ខាង​ ដោយ​មាន​ល្បឿន​យ៉ាង​លឿន​ និង​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​លិច​ផ្លូវ​នានា​ និង​ផ្ទះ​សំបែង​​ជា​ច្រើន​ខ្នង​ទៀត​ផង​។​

ប្រធានាធិបតី​ប្រទេស ​ម៉ូសំប៊ិក ​លោក​ Filipe Nyusi ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ថា៖ ​«​បច្ចុប្បន្ន​ យើង​បាន​ចុះ​ឈ្មោះ​អ្នក​ស្លាប់​ចំនួន ​៨៤ ​នាក់​ជា​ផ្លូវ​ការ​ហើយ​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បាន​ជិះ​យន្តហោះ​ពិនិត្យ​នៅ​ពី​លើ​តំបន់​ទាំង​នោះ​ នៅ​ព្រឹក​ម្សិលមិញ​​ ទើប​យល់​ថា ​តើ​នឹង​មាន​អ្វី​បន្ត​កើត​ឡើង​ម្តង​ទៀត​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា ​យើង​អាច​ចុះ​ឈ្មោះ​អ្នក​បាត់បង់​ជីវិត​​ចំនួន​ជាង ១ ​ពាន់​នាក់​»​។​

លោក​បាន​ថ្លែង​ថា​៖ «​នេះ​គឺ​ជា​គ្រោះ​មហន្តរាយ​មនុស្ស​ជាតិ​យ៉ាង​ពិត​ប្រាកដ​» និង​ «​មនុស្ស​ជាង ​១ ​សែន​នាក់ កំពុង​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​​នៅ​ឡើយ​»​។​

លោក​ប្រធានាធិបតី​ Filipe បាន​ថ្លែង​បន្ថែម​ថា ​ក្រុម​អ្នក​នៅ​រស់ ​បាន​ទៅ​​ជ្រក​នៅ​ក្រោម​ដើម​ឈើ​ជា​ច្រើន​ ​ខណៈ​​ពួក​គេ​កំពុង​​រង់ចាំ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​៕ AFP/SK​