ក្រុងញូវដែលីៈ ក្រុមក្មេងៗ បានស្លាប់ដោយសារទឹកជំនន់ និងមួយចំនួនផ្សេងទៀត បានស្លាប់នៅក្នុងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដូវវស្សា នៅទូទាំងអាស៊ីភាគខាងត្បូង ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ទៅ ២៥០ នាក់ កាលពីថ្ងៃពុធ ដោយក្រុមអាជ្ញាធរបានលើកឡើងអំពីអាកាសធាតុ កាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងតំបន់មួយចំនួន។
ភ្លៀងរដូវវស្សាមានសារៈសំខាន់សម្រាប់ការស្រោចស្រព និងផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ក្រីក្រ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំង ដែលចាប់ផ្តើមពីខែមិថុនារហូតដល់ខែកញ្ញា អាចបង្កឲ្យមនុស្សស្លាប់ច្រើន។
នៅទូទាំងប្រទេស ឥណ្ឌា នេប៉ាល់ បង់ក្លាដែស និងប៉ាគីស្ថាន ប្រជាជនរាប់លាននាក់បានរងផលប៉ះពាល់ និងមនុស្សរាប់ម៉ឺននាក់បានរត់ភៀសខ្លួន ដោយផ្ទះសម្បែង និងទូកជាច្រើនគ្រឿង ត្រូវទឹកជំនន់ហូរអូសទៅបាត់គ្មានសល់។
ក្រុមមន្ត្រីបាននិយាយថា នៅក្នុងប្រទេសបង់ក្លាដែសដែលឈមនឹងជំនន់ដែរនោះ ប្រហែលមួយភាគបីនៃប្រទេសនេះ លិចទឹក ហើយមនុស្ស ៥៩ នាក់ បានស្លាប់ដោយទឹកជំនន់៕ SK