ក្រុងប៉ារ៉ាដាយៈ ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​មួយ​ នៅ​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ ​បាន​កើន​ឡើង​ដល់​២៩​នាក់​ហើយ ជា​ចំនួន​អ្នក​ស្លាប់ ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​នេះ​ ខណៈ​ក្រុម​អ្នក​រុក​រក ​​បាន​រក​ឃើញ​សាក​សព ​៦​ នាក់​បន្ថែម​នៅ​កន្លែង​ឆេះ​នោះ​។

​ភ្លើង​ឆេះ​នោះ គឺ​ស្ថិត​នៅ​កន្លែង​ជើង​ភ្នំ​Sierra​Nevada​នៅ​ភាគ​ខាង​ជើង​ក្រុង Sacramento​ គឺ​ជា​កន្លែង​ភ្លើង​ឆេះ​ដ៏ធំ​បំផុត​​​ និង​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​​២៥​ម៉ឺន​នាក់​ភៀស​ខ្លួន​​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​នៅ​ទូទាំង​​រដ្ឋ​ ដែល​រាំង​ស្ងួត​មួយ​នេះ​ ដោយ​ផ្ទះ​សម្បែង​​ចំនួន ​៦ ៤០០ ​ខ្នង​នៅ​ក្រុង​ប៉ារ៉ាដាយ​ ត្រូវឆេះ​​ខ្ទេ​ចខ្ទីគ្មាន​សល់​។

លោក​ Sheriff​Kory​Honea​ បាន​ប្រាប់​នៅ​ក្នុង​សន្និ​សីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ល្ងាច​ថ្ងៃ​ទី ​៤ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អគ្គិ​ភ័យ​ថា៖ «​ថ្ងៃនេះ​ ​សាក​សពមនុស្ស​​ ៦​ នាក់​ទៀត​ ត្រូវ​បាន​គេ​រក​ឃើញ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ ​កើន​ដល់​ ២៩ ​នាក់​»​ ដោយ​បន្ថែម​ទៀត​ថា ​ពួក​គេ​ទាំង​អស់​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្រុង​ប៉ារ៉ាដាយ​។

មនុស្ស​យ៉ាង​តិច​ ៣១​ នាក់ ​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ភ្លើង​ឆេះ​នៅ​ភាគ​ខាង​ជើង ​និង​ខាង​ត្បូង​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​ ​ដែល​មាន​ធុំ​ក្លិន​ផ្សែង​ឈ្ងៀម​ បាន​គ្រប​ដណ្តប់​ពេញ​ផ្ទៃ​មេឃ ​រហូត​ដល់​មើល​ព្រះ​អា​ទិត្យមិញ​ឃើញ​​៕ SK ​