កាលពី​ថ្ងៃ​អង្គារ ទី ២០ មេសា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ប្រកាស​ផែនការ​ពង្រីក​ការណែនាំ​កម្រិត ៤ ដើម្បី​ទប់ស្កាត់​ការរីករាលដាល។ ការណែនាំ​នេះ គឺ​អាច​ដាក់​កម្រិត​ប្រជាជន​អាមេរិក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប្រមាណ ៨០ ភាគរយ​នៅ​ទូទាំង​ពិភពលោក។

សហរដ្ឋ​អាមេរិក​បាន​កំណត់​ប្រទេស​ចំនួន ៣៤ ក្នុង​ការដាក់​កម្រិត​ធ្វើដំណើរ​រួចទៅ​ហើយ ប៉ុន្តែ​ប្រទេស​ប្រហែល ១៣០ ទៀត​នឹង​ត្រូវ​បន្ថែម​ទៅ​ក្នុង​ការរឹតត្បិត​នេះ។

ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​រារាំង​ពលរដ្ឋ ដែល​មិនមែន​ជា​ជនជាតិ​អាមេរិក​ចូលទៅ​កាន់​ប្រទេស​ខ្លួន ស្ទើរតែ​ទាំងអស់​អំឡុង​ពេល​ថ្មីៗ​នេះ ដែល​អ្នកដំណើរ​ទាំងនោះ​គឺ​ភាគច្រើន​មកពី​តំបន់​អឺរ៉ុប ចិន ប្រេស៊ីល អ៊ីរ៉ង់ និង​អាហ្វ្រិក​ខាងត្បូង៕