អាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់ជនជាតិអ៊ីរ៉ង់ ១០ នាក់ កាលពីថ្ងៃសុក្រលើករណីគេចវេះពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងតេអេរ៉ង់ ដោយក្លែងបន្លំទឹកប្រាក់ចំនួន ៣០០ លានដុល្លារ ក្នុងប្រតិបត្តិការមួយចំនួនរួមទាំងការទិញនាវាដឹកប្រេងចំនួន ២ ផងដែរ។
អ្នកនាំពាក្យការិយាល័យមេធាវីអាមេរិកនៅទីក្រុងឡូសអេនជឺលេស បាននិយាយថា បុរស ៨ នាក់ និងស្ត្រី ២ នាក់នៅក្រៅសហរដ្ឋអាមេរិកមិនត្រូវបានចាប់ខ្លួនទេ។ មន្ត្រីដដែលនេះ បានបដិសេធមិនបកស្រាយថា តើអាមេរិកនឹងស្នើឱ្យរដ្ឋាភិបាលបរទេសយកពួកគេទៅឃុំឃាំងដែរ ឬយ៉ាងណានោះទេ?