ក្រុងដែន​ប៉ាសារៈ ក្រុម​អាជ្ញាធរ ​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ជន​បរទេស​ ៥ ​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះ​បាលី​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ​ដោយ​ជន​ជាតិ​អាល្លឺ ​ម៉ង់​ម្នាក់​ និង​ជន​ជាតិ​ប៉េរូម្នាក់ ​កំពុង​ប្រឈម​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត ​ប្រសិន​បើ​បាន​ផ្តន្ទា​ទោស​ស្ថិត​នៅ​ក្រោម​ច្បាប់​ប្រឆាំង​គ្រឿង​ញៀ​ដ៏​តឹង​រ៉ឹង​របស់​ឥណ្ឌូ​នេស៊ី​នោះ​។

​ប៉ូលិស​កោះ​បាលី ​បាន​និយាយ​​ថា ​អ្នក​រត់​ពន្ធ​គ្រឿង​ញៀន​ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ ​​​មាន​ជន​ជាតិ​ចិន​ម្នាក់ ​ម៉ាឡេ​ស៊ី​ម្នាក់ ​និង​​អង់​គ្លេស​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពីពី​រ​​សប្តាហ៍​មុន​នេះ​។

ការចាប់ខ្លួន​នោះ ​បាន​កើត​ឡើង​មិន​ដល់​មួយខែ​ផង​ ក្រោយ​ពី​​សមាជិក​ទី​១របស់​ក្រុម​​អ្នកជួញ​ដូរ​ហេ​រ៉ូអ៊ីន​ឈ្មោះ​ថា Bali Nine នៅ​កោះ​​បាលី​ត្រូវ​បាន ដោះ​លែង​​ចេញពី​ពន្ធនាគារ​មួយ​នៅលើ​​នៅ​កោះ​កំហែរកំសាន្ត​នេះ​ ក្រោយ​ពី​ជាប់​ពន្ធនាគារ​​អស់ ​១៣ ឆ្នាំនោះ​។

អ្នកជួញដូរ​គ្រឿងញៀន​ដែល​ត្រូវ​គេ​ចោទ​កាន់​នៅ​ក្រុម​ជន​អន្ធ​ពាល​អូស្ត្រាលីឈ្មោះ​​ Myuran Sukumaran និង​ Andrew Chan ​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​កង​បាញ់​សម្លាប់​នៅ​ក្នុង​ឆ្នាំ ​២០១៥ ​ដោយ​បាន​បង្ក​មាន​ជម្លោះ​ការ​ទូត​រវាង​អូស្រ្តាលី​ និង​ឥណ្ឌូ​នេស៊ី​ ដែល​មាន​ច្បាប់​ប្រឆាំង​គ្រឿង​តឹង​រុឹង​បំផុត​នៅ​ក្នុង​ពិភព​លោក​នេះ​៕ SK