ក្រុង​គូឡាឡាំពួៈ ​ប៉ូលិស​បាន​ថ្លែង​ថា ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ​៤១ ​នាក់​​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស ​ម៉ាឡេស៊ី ​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុម​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ទី​២​ ​បាន​មក​ដល់​ប្រទេស​នេះ​ ​ក្នុង​​ប៉ុន្មាន​សប្តាហ៍​នេះ ហើយ​​ចំណែក​ជន​រ៉ូហ៊ីងយ៉ា​ប្រហែល​ជាង ​២០០ ​រយ​នាក់​ទៀត ​ត្រូវ​បាន​គេ​បារម្ភ​ថា​បាន​ជាប់​តែលតោល​​នៅ​ក្នុង​សមុទ្រ​។​

នៅ​ក្នុង​​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​ជា​ច្រើន ​បាន​កំពុង​ស្វែងរក​កន្លែង​ជ្រក​កោន ដើម្បី​​ចាក​ចេញ​ដំណើរ​តាម​​ទូក​ពី​ប្រទេស ​បង់ក្លាដែស ​ជា​ទី​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ជំរំ​ដ៏​កខ្វក់​ ក្រោយ​ពី​រត់​ភៀស​ខ្លួន​ចេញ​ពី​ទឹក​ដី​មីយ៉ាន់ម៉ា​​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា ​នៅ​មុន​រដូវ​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​​​​​​ នៅ​ពេល​ខាង​មុខ​នេះ​។​

កង​កម្លាំង​សន្តិសុខ ​បាន​រារាំង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​រយ​នាក់ ​មិន​ឲ្យ​​ទៅ​ម៉ាឡេស៊ី​ ជាមួយ​ក្រុម​ជួញដូរ​មនុស្ស​នៅ​លើ​ទូក​នេសាទ​នោះ​​។ ​ប៉ុន្តែ​កាល​ពី​ខែ​មុន ​ជន​រ៉ូហ៊ីងយ៉ា ​៣៤ ​នាក់​ បាន​មក​ដល់​រដ្ឋ ​Perlis ម៉ាឡេស៊ី​ភាគ​ខាង​ជើង​ ហើយ​ក្រុម​ទី​១ បាន​មក​ដល់​​​​ប្រទេស ​ម៉ាឡេស៊ី ហើយ​៕​​ AFP/SK