ក្រុង​គូឡាឡាំពួ៖ ​មន្ត្រី​ម៉ាឡេស៊ី​បាន​ថ្លែង​ថា ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ​២៦០ ​នាក់ ​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ​តាម​ទូក​កាល​ពី​ថ្ងៃ​ចន្ទ​ ទោះបី​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​ តាមរយៈ​ការ​បញ្ឈប់​ធ្វើ​ដំណើរ​របស់​ជន​មូស្លីម​ភាគ​តិច​នេះ​ក្តី​​។​

ការ​ព្រួយ​បារម្ភ​ជា​ច្រើន​បាន​កំពុង​កើន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ដែល​ចំនួន​ជន​ចំណាក​ស្រុក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ​ភាគ​ច្រើន​កាន់​ពុទ្ធ​សាសនា​ ត្រូវ​បាន​ជាប់​តែលតោល​នៅ​ក្នុង​សមុទ្រ​ ខណៈ​ប្រទេស​មួយ​ចំនួន​ដែល​តាម​ទម្លាប់​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​តាម​ទូក​។​

កាល​ពី​ពេល​កន្លង​ទៅ​ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​អាជ្ញាធរ​បាន​ពង្រឹង​យាម​ល្បាត​តាម​ដែន​សមុទ្រ​ ដើម្បី​ទប់ស្កាត់​លំហូរ​ខុស​ច្បាប់​តាមរយៈ​ក្រុមជន​បរទេស​ ជុំវិញ​ការ​ព្រួយ​បារម្ភ​ថា​ ពួក​គេ​អាច​មាន​ផ្ទុក​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​។​

ជន​រ៉ូហ៊ីងយ៉ា​ទាំង​នោះ​ តាម​ធម្មតា​បាន​ធ្វើ​ដំណើរ​​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ​និង​បង់ក្លាដែស​ ជា​ទី​កន្លែង​ដែល​មាន​មនុស្ស​ប្រហែល​ ១ ​លាន​នាក់​ រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​កខ្វក់​នោះ៕ AFP/SK​​