ក្រុង​បាលូ​ខាលីៈ ​ជន​មូស្លីម​រ៉ូហ៊ីង​យ៉ា​កំពុង​រស់​នៅ​ក្នុង​ជំរំជន​ភៀស​ខ្លួន​នៅ​ប្រទេស​បង់​ក្លា​ដែស ​បាន​សូត្រ​ធម៌​បួង​សួង​ថ្លែង​អំណរ​គុណដល់ព្រះជាម្ចាស់​​ កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​​មាតុ​ភូមិ​និវត្តន៍​វិល​ត្រឡប់​ទៅ​​ប្រទេស​មីយ៉ាន​ម៉ាវិញ​ ​ត្រូវ​បាន​ផ្អាក​នោះ​។

គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ចំណោម​ជន​រ៉ូហ៊ីង​យ៉ា​ចំនួន​៧២​ម៉ឺន​នាក់​ ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់​ម៉ា ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​របស់​យោធា​មួយ​ កាល​ពី​ខែ​ សីហា​ ​ឆ្នាំ ​២០១៧​ បាន​ស្ម័គ្រចិត្ត​វិល​ត្រឡប់​ទៅ​វិញ​ ដែល​ត្រូវបាន​​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នោះ​ទេ​​។

បង់ក្លា​ដែស​នៅ​មិន​ទាន់​ បាន​ថ្លែង​ប្រាប់ថា​តើ​នៅ​ពេល​ណា​​ ឬ​ ថាតើ​​កិច្ចប្រឹង​ប្រែង​ថ្មី​មួយ ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​បញ្ចុះ​បញ្ចូល​ជន​រ៉ូហ៊ីង​យ៉ា​ឲ្យ​ចាក​ចេញ​ពី​ជំរំជន​ភៀស​ខ្លួន​ជា​ច្រើន​នៅ​តាម​ព្រំដែន​ មី​យ៉ាន់​ម៉ា ​ឬ យ៉ាងណា​ទេ ហើយ​នៅ​ពេល​បច្ចុប្បន្ន​ជំរំទាំង​នោះ ​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ប្រហែល​ជិត​មួយ​លាន​នាក់​។

បរា​ជ័យ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ នាំ​ឲ្យ​មាន​​ក្រុម​អ្នក​បួង​សួង​ទៅជួបជុំគ្នានៅ​តាម​​​វិហារ​អ៊ិស្លាម​៕ SK