The Phnom Penh Post Search

Search form

ជន​ស៊ីវិល​ស៊ីរី ៣៥ នាក់​ស្លាប់​អំឡុង​ការវាយ​ប្រហារ​ដឹកនាំ​ដោយ​រុស្ស៊ី និង​អាមេរិក

Content image - Phnom Penh Post
លោក​អាសាដ (ស្តាំ) ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Shoigu។ AFP

ជន​ស៊ីវិល​ស៊ីរី ៣៥ នាក់​ស្លាប់​អំឡុង​ការវាយ​ប្រហារ​ដឹកនាំ​ដោយ​រុស្ស៊ី និង​អាមេរិក

ក្រុងបេរូត: ក្រុម​អ្នក​ឃ្លាំមើល​បាន​ឲ្យដឹង​ថា ការវាយ​ប្រហារ​ពី​សំណាក់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​រុស្ស៊ី និង​អាមេរិក​ដាច់​ដោយ​ឡែក​ពីគ្នា​កាល​ពី​ថ្ងៃ​អង្គារ បណ្តាល​ឲ្យ​ក្រុម​ជនស៊ីវិល ៣៥ នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត Deir Ezzor ភាគ​ខាងកើត​នៅ​ស៊ីរី ជាទី​ដែល​ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម (IS) កំពុង​ដំណើរការ។

ខេត្ត​មួយ​នេះ លាត​សន្ធឹង​តាម​បណ្តោយ​ព្រំដែន​ស៊ីរី​ជាប់​អ៊ីរ៉ាក់​ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ចំណុច​អំណោយផល​យុទ្ធសាស្ត្រ​សម្រាប់​របប​ស៊ីរី​គាំទ្រ​ដោយ​រុស្ស៊ី និង​សម្ព័ន្ធ​មិត្ត​កងកម្លាំង​ឃើដ​អារ៉ាប់​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​ក្រុម IS។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ពេល​ថ្មីៗ​នេះ បាន​រាយការណ៍​ពីចំនួន​អ្នកស្លាប់ ២៨ នាក់​ស្លាប់​នៅ​ក្នុងការ​វាយប្រហារ​ដឹក​នាំ​ដោយ​រុស្ស៊ី និង​អាមេរិក ប៉ុន្តែ​ក៏បាន​បន្ថែម​តួលេខ បន្ទាប់​ពី​មានការ​វាយ​ប្រហារ​ថ្មីៗ​ទៀត​ពី​រុស្ស៊ី​លើ​ភូមិ Hawayej Thiab ភាគ​ខាងលិច​ខេត្ត​នេះ។

យោង​តាម​លោក RamiAbdelRahman ប្រធាន​ក្រុម​អ្នក​ឃ្លាំមើល​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ឃ្លាំមើល​បាន​រាយការណ៍​ពីការ​វាយប្រហារ​ពី​រុស្ស៊ី​ទៅ​លើ​ជំរំ​មួយ​នៅ​លើ​ច្រាំង​ភាគ​ខាងលិច​នៃ​ទន្លេ Euphrates ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល ១៦ នាក់​រួមទាំង​ក្មេង ៥ នាក់​ផង។

លោក​បាន​ថ្លែង​ថា ក្រុម​ជនស៊ីវិល បាន​បោះ​ជំរំ​មួយ​នៅ​ចុង​ភូមិ Zaghir Shamiyah បន្ទាប់​ពីបាន​ភៀសខ្លួន​ពីផ្ទះ​របស់​ពួកគេ​ដោយ​ភ័យខ្លាច​ពីការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព និង​ក្រុម​ឧទ្ទាម។

កងទ័ព​រដ្ឋាភិបាល​ស៊ីរី កំពុង​វាយ​ប្រយុទ្ធ​ទៅ​ភាគ​ខាងលិច​ទន្លេ Euphrates ដែល​លាត​សន្ធឹង​កាត់​បញ្ឆិត​ខេត្ត Deir Ezzor នៅ​ក្នុងការ​វាយ​ប្រហារ​មួយ​គាំទ្រ​ដោយ​ក្រុង​ម៉ូស្គូ។

ដោយឡែក​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី (SDF) សម្ព័ន្ធមិត្ត​ឃើដ​អារ៉ាប់​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក កំពុង​វាយ​ប្រយុទ្ធ​ប្រឆាំង​ក្រុម IS នៅ​ភាគ​កើត​ទន្លេ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។