ក្រុង​កាប៊ុលៈ ​អាជ្ញាធរ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ជន​ស៊ី​វិល ​៨​ នាក់​បាន​ស្លាប់​ និង ​២ ​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ ២ ​ដាច់​ដោយ​ឡែក​ពី​គ្នា​ នៅ​ក្នុង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​។

ប៉ូលិស​រដ្ឋធា​នីបាន​ថ្លែង​ថា ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ មនុស្ស ​២ ​នាក់​បាន​រង​របួស​ ក្រោយ​ពី​គ្រាប់​បែក​បាន​បង្កៃ​ភ្ជាប់​ជា​មួយ​រថ​យន្ត​មួយ​គ្រឿង​ ត្រូវ​បាន​ចុច​បំផ្ទុះ​នៅ​ពេល​ព្រឹក​នៅ​ក្នុង​តំបន់​ទី​តាំង​ម៉ា​ក្រូ​រី​យ៉ាន់​អ៊ី​ចារុម​ ដែល​ជា​សង្កាត់​ប៉ូលិស​ទី​៩​ របស់​រដ្ឋធា​នី​ជាតិ​ ក្រុង​កាប៊ុល​។​

អត្ត​សញ្ញាណ​អ្នក​ស្លាប់​នៅ​ក្នុង​រថ​យន្ត​នោះ​ មិន​ទាន់​បាន​ដឹង​ភ្លាម​ៗ​នៅ​ឡើយ​ទេ​។​

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ គឺ​លោក​ តារិក​ អារៀន​ បាន​ថ្លែង​ប្រាប់​កាសែត​ស៊ីន​ហួ​ថា​ កាល​ពី​ថ្ងៃ​អាតិទ្យ​កន្លង​ទៅ​ ជន​ស៊ី​វិល​ ៨​ នាក់​បាន​ស្លាប់​ ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​បាន​ឆេះ​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​កែ​ឆ្នៃ​មួយ​ នៅ​ក្នុង​សង្កាត់​អាហ្គី​ស្ថាន​ នៃ​ខេត្ត​កាន់​ដាហារ​ភាគ​ខាង​ត្បូង​។​

​លោក​បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​យោធា​តាលីបង់​ ជុំ​វិញ​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​នោះ​ ចម្ងាយ​ ៤៥០​ គី​ឡូ​ម៉ែត្រ​ ពី​ក្រុង​កាប៊ុល​ភាគ​ខាង​ត្បូង​៕ Xinhua/SK