កាសែតជប៉ុន Yomiuri Newspaper បានឱ្យដឹងនៅថ្ងៃ ពុធ ថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាថាត្រូវបន្តដាក់ទីក្រុងតូក្យូ និងតំបន់ទីក្រុងធំៗផ្សេងទៀត ដែលស្ថិតក្នុងគ្រាអាសន្ន (គ្រោងនឹងបញ្ចប់ថ្ងៃទី ១១ ខែឧសភា) ទៀត ឬយ៉ាងណា?
ជប៉ុន បានដាក់តំបន់តូក្យូ អូសាកាក្យូតូ និងហ៊ីហ្គូ ស្ថិតក្នុងគ្រាអាសន្នរយៈពេល ១៧ ថ្ងៃ កាលពីថ្ងៃទី ២៥ ខែមេសា ដើម្បីបញ្ចៀសការកើនឡើងនៃការរីករាលដាលជំងឺនៅតំបន់ទាំងនេះ។
សារព័ត៌មានជប៉ុន Yomiuri បានបន្តថា លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីខុទ្ទកាល័យពាក់ព័ន្ធដទៃទៀត នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីការពន្យារពេលនៃការបញ្ចប់ដាក់តំបន់ទាំងនេះក្នុងគ្រាអាសន្ន។
ការពន្យារពេលនៃការរឹតបន្តឹងគ្រាអាសន្ននឹងមានរយៈពេលតិចជាង ៣ ខែ មុននឹងការចាប់ផ្តើមកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថា ព្រឹត្តិការណ៍នេះអាចនឹងប្រព្រឹត្តទៅតាមការគ្រោងទុកដែរឬយ៉ាងណា?