ក្រសួង​សុខាភិបាល​ជប៉ុន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ១០ ថា​ រក​ឃើញ​វ៉ារ្យង់​វីរុស​កូរ៉ូណា​ថ្មី​ក្នុង​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ប្រេស៊ីល ​ចំនួន​ ៤ នាក់​ ដែល​ជា​​វ៉ារ្យ៉ង់​ផ្សេង​ពី​វ៉ារ្យ៉ង់​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាង​ត្បូង​។

វ៉ារ្យ៉ង់​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​ក្នុង​ការ​សាកល្បង​នៅ​អាកាស​យានដ្ឋាន​លើ​បុរស​ម្នាក់​ដែល​មាន​វ័យ ​៤០ ឆ្នាំ ស្ត្រី​ម្នាក់​​ក្នុង​វ័យ ៣០ ឆ្នាំ និង​ក្មេង​ជំទង់​ ២ ​នាក់​។ បុរស​ម្នាក់​នោះ​ដើម​ឡើយ​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ​នៅ​ពេល​មក​ដល់ ប៉ុន្តែ​ត្រូវ​​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​បន្ទាប់​ពី​ការ​ដក​ដង្ហើម​របស់​លោក​​មាន​ការ​ពិបាក​។ រីឯ​ស្ត្រី​រូប​នោះ​មាន​រោគសញ្ញា​ឈឺ​ក្បាល ក្មេង​ជំទង់​ប្រុស​ម្នាក់​មាន​​រោគសញ្ញា​គ្រុន​ក្តៅ ហើយ​ក្មេង​ជំទង់​ភេទ​ស្រី​ម្នាក់​ទៀត​មិន​មាន​រោគសញ្ញា​អ្វី​ឡើយ​៕