The Phnom Penh Post Search

Search form

ជប៉ុន ​ព្រមាន​ថា ​សម​យុទ្ធ​យោធា​អាមេរិក-​កូរ៉េ​ខាង​ត្បូង​ ​សំខាន់​ណាស់​

Content image - Phnom Penh Post
(ពីឆ្វេង​) រដ្ឋមន្ត្រីកា​រ​ពារកូ​រ៉េខាងត្បូង​លោក Song Young-moo ​​​រ​ដ្ឋមន្ត្រី​ការ​​ពារជប៉ុនលោក​ Itsunori Onodera និង​​​រ​ដ្ឋមន្ត្រី​​ការ​ពារជាតិ​​អាមេរិក​លោក ជីម ម៉ាធីស។ AFP

ជប៉ុន ​ព្រមាន​ថា ​សម​យុទ្ធ​យោធា​អាមេរិក-​កូរ៉េ​ខាង​ត្បូង​ ​សំខាន់​ណាស់​

ក្រុង​តូក្យូៈ ជប៉ុន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះថា​ សម​យុទ្ធ​យោធា​អាមេរិក​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ និង​វត្ត​មាន​កង​ទ័ព​អាមេរិក​​នៅទី​នោះ មាន​សារៈ​សំខាន់​សម្រាប់​សន្តិ​សុខ​ក្នុង​តំបន់​ ដោយ​បាន​លើក​ឡើង​ពី​កង្វល់​ជា​ច្រើន ​ក្រោយ​ពី​ប្រធានា​ធិបតី​អាមេរិក​ លោក​ ដូ​ណាល់​ ត្រាំ​ ថ្លែង​ថា​ សម​យុទ្ធ​ទាំង​នោះ​ នឹង​ត្រូវ​បញ្ឈប់​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​លោក​Itsunori Onodera ​បាន​ថ្លែង​ នៅ​ពេល​ដែល​ត្រូវ​គេ​ចោទ​សួរ​អំពី​កា​រ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ លោក​ ដូណាល់​ ត្រាំ ​ថា៖«​សមយុទ្ធ​ និង​យោធា​អាមេរិកដែល​ឈរ​ជើង​នៅ​កូរ៉េ​ខាង​ត្បូង ​ដើរ​តួ​នាទីយ៉ា​ង​សំខាន់​មួយ​នៅ​ក្នុង​សន្តិ​សុខ​របស់​តំបន់​អាស៊ី​ខាង​កើត​»​។

លោក​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖​«ខ្ញុំ​សង្ឃឹម​ថា​ នឹង​ចែក​រំលែក​ការ​ទទួល​ស្គាល់​រវាង​​ជប៉ុន​ និង​អាមេរិក​ ឬ​ នៅ​ក្នុង​ចំណោម​ជប៉ុន​ អាមេ​រិក​ និង​កូរ៉េ​ខាង​ត្បូង»។

កាល​ពី​ថ្ងៃ​អង្គារ ​លោក​ត្រាំ​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​ភ្ញាក់​ផ្អើល ​ក្រោយ​ពី​ជំនួប​ជា​មួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ​ដោយ​បាន​ថ្លែង​ថា ​សម​យុទ្ធ​យោធា​ រួម​អា​មេ​រិក-កូរ៉េ​ខាង​ត្បូង​ នឹង​ត្រូវ​បញ្ឈប់​ ខណៈ​ក្រុង​ព្យុង​យ៉ាង​ មាន​កិច្ច​ព្រម​ព្រៀង​មួយ​ ជា​មួយ​ក្រុង​ព្យុង​យ៉ាង​នោះ​៕ PSA

អត្ថបទគួរចាប់អារម្មណ៍