The Phnom Penh Post Search

Search form

ជាង​​ ១ ​លាន​នាក់​​ត្រូវ​បាន​ប្រាប់​ឲ្យ​ជម្លៀស​ខ្លួន​ចេញ ខណៈ​ព្យុះ​សង្ឃរា​ Florence នឹង​វាយ​ប្រហារ​ឆ្នេរ​​អាមេរិក​ខាង​កើត​

Content image - Phnom Penh Post
ស្លាកសញ្ញាជាច្រើន​ត្រូវ​បាន​គេឃើញ​នៅ​​ព្រំដែន​រ​ដ្ឋ​​ការ៉ូ​ឡៃណា ខណៈ​​ក្រុមអ្នកស្រុក​នៅរ​ដ្ឋកា​រ៉ូឡៃ​ណា​ភាគខាង​ជើង​ចាប់​ផ្តើមជម្លៀ​ស​ខ្លួន​កាល​ពី​ថ្ងៃទី​១១ ខែ​កញ្ញា។ AFP

ជាង​​ ១ ​លាន​នាក់​​ត្រូវ​បាន​ប្រាប់​ឲ្យ​ជម្លៀស​ខ្លួន​ចេញ ខណៈ​ព្យុះ​សង្ឃរា​ Florence នឹង​វាយ​ប្រហារ​ឆ្នេរ​​អាមេរិក​ខាង​កើត​

ក្រុង​ឆា​ឡេ​ស្តុនៈ ព្យុះ​សង្ឃរា​ Florence ​ដែល​មាន​កម្លាំង​យ៉ាង​ខ្លាំង ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​អាមេរិក​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​ដោយ​ធ្វើ​ឲ្យ​អាជ្ញា​ធរ​​បញ្ជា​ឲ្យ​​ប្រជា​ពល​រដ្ឋ​ជាង​មួយ​លាន​នាក់​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្លូវ​ព្យុះ​ដ៏​មហិ​មាន​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ដែល​អ្នក​ព្យាករណ៍​អាកាស​ធាតុ​និយាយ​ថា​ អាច​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

​ប្រជា​ពល​រដ្ឋ ​​បាន​នំា​គ្នា​គេច​ចៀច​ពី​ព្យុះ​ប្រភេទ​ទី​៤​នេះ​ដែល​មាន​កម្លាំង​ខ្យល់​​១៤០​ម៉ាយ​(២២០)​គីឡូម៉ែត្រ​)​ ក្នុង​មួយ​ម៉ោង​ខិត​ជិត​មក​ដល់​។

ប្រធានា​ធិបតី​​អាមេរិក​ ​លោក​ដូណាល់​ត្រាំ ​បាន​ព្រមាន​នៅ​លើ​គេហទំព័រធ្វីតធើរ​ថា​៖ «​នេះ​ គឺ​ជា​ព្យុះ​​មួយ​ក្នុង​ចំណោម​ព្យុះ​ដ៏​អាក្រក់​បំផុត​ ដែល​នឹង​វាយ​ប្រហារ​ឆ្នេរ​ខាង​កើត​ក្នុង​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​»។

​អភិ​បាល​រដ្ឋ​ការ៉ូឡៃណា​ខាង​ត្បូង ​លោក Henry McMaster ​បាន​បញ្ជា​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រហូត​ដល់​មួយ​លាន​នាក់​ដែល​រស់​នៅ​តាម​ឆ្នេរ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ពី​មុន​ព្យុះ​នេះ​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

សាលា​រៀន​នៅ​ក្នុង​​​​ស្រុក​ចំនួន​២៦​នៃ​ស្រុក​៤៦​នៃ​រដ្ឋ​នេះ​ ត្រូវ​បាន​បិទ​ចាប់​ពី​ថ្ងៃ​អង្គារ​៕ PS

អត្ថបទគួរចាប់អារម្មណ៍