កាល​ពី​ថ្ងៃ​ចន្ទ ទី ១៥ មីនា រដ្ឋធានី​ប៉េកាំង និង​តំបន់​ជាច្រើន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ព្យុះ​ខ្សាច់​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ធ្វើ​ឱ្យ​មាន​ការ​លុបចោល​ជើង​ហោះហើរ​រាប់រយ។

មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​បាន​និយាយ​ថា ព្យុះ​កាល​ពី​ថ្ងៃ​ចន្ទ បាន​កើត​ឡើង​នៅ​វាល​ខ្សាច់​ហ្គូប៊ី ក្នុង​តំបន់​ម៉ុងហ្គោលី​ខាងក្នុង។ សាលា​រៀន​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​បិទ​ហើយ​សេវាកម្ម​រថយន្ត​ក្រុង​ត្រូវ​បាន​បន្ថែម ​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​របស់​ប្រជាជន​ចំពោះ​ស្ថាន​ភាព​លំបាក៕