ក្រុងប៉េកាំង៖ ការបិទទីក្រុងទាំងមូលរបស់ប្រទេស ចិន មិនឲ្យមនុស្សចេញចូល ដោយសារផ្ទុះជំងឺសារស៍ ហើយវាផ្ទុយទៅនឹងការដោះស្រាយរបស់ខ្លួន អំពីវិបត្តិជំងឺសារស៍ (SARS) បណ្តាលឲ្យមនុស្សស្លាប់អស់ជាច្រើនទសវត្សរ៍កន្លងទៅ នៅពេលប្រទេសមួយនេះបានរងការរិះគន់ ជុំវិញការបិទបាំង និងភាពមិនច្បាស់លាស់នៅក្នុងការទប់ស្កាត់ជំងឺនេះ។
មេរោគប្រភេទថ្មីនេះបានសម្លាប់មនុស្ស ១៧ នាក់ ហើយបានឆ្លងទៅមនុស្សផ្សេងទៀតជាង ៥០០ នាក់ ដោយករណីទាំងអស់នេះ ត្រូវបានគេរកឃើញនៅក្នុងទីក្រុងវូហាន ជាទីក្រុងនៅភូមិភាគកណ្តាលដែលមានមនុស្សរស់នៅចំនួន ១១ លាននាក់ ជាទីដែលក្រុមហ៊ុនជើងហោះហើរ និងរថភ្លើងមួយចំនួននៅខាងក្រៅ ត្រូវបានពន្យារពេលដោយគ្មានកំណត់កាលពីថ្ងៃព្រហស្បតិ៍។
ជំងឺប្រភេទថ្មីដូចជាជំងឺសារស៍នេះ ជាមេរោគថ្មីនៅក្នុងប្រទេស ចិន បានឆ្លងរាលដាលរវាងមនុស្ស និងមនុស្ស ហើយវាជាប្រភេទជំងឺស្រដៀងគ្នាទៅនឹងវីរុសកូរ៉ណាដែរ។
ក្រុមអ្នកជំនាញបានថ្លែងថា ប៉ុន្តែវាមិនដូចជំងឺសារស៍កាលពីឆ្នាំ ២០០៣ នោះទេ នៅពេលប្រទេស ចិន បានរងការថ្កោលទោសជាអន្តរជាតិ ជុំវិញការបិទបាំងអំពីករណីទាំងនោះ ក្រុងប៉េកាំងកំពុងជួបផលលំបាកយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ជំងឺប្រភេទថ្មីបែបនេះ។
អនុប្រធានសាលាសុខាភិបាលសាធារណៈស្វ៊ីសលោក អេនតូនី ហ្វ្លាហ៊ូត បានថ្លែងប្រាប់ AFP ថា៖ «អាជ្ញាធរចិនបានសម្ដែងឆន្ទៈ ដើម្បីចូលរួមឲ្យបានខ្លាំងក្លា និងឆាប់រហ័សច្រើនជាងមុនបន្ថែមទៀត ជុំវិញការផ្ទុះជំងឺសារស៍»។
«នេះជាទិដ្ឋភាពពិបាកយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០០៣ ទោះបីជាមានសំណួរកំពុងសួរទុកមួយចំនួន ដែលបានចាត់ទុកថា ជាចំនួនករណី និងសក្តានុពលយ៉ាងពិតប្រាកដសម្រាប់ការរាយការណ៍»។
ផលវិបាកនៃការបិទបាំងព័ត៌មាននៅអំឡុងពេលផ្ទុះជំងឺសារស៍ គឺធ្វើឲ្យប៉ះពាល់អារម្មណ៍ដល់សាធារណជនយ៉ាងខ្លាំងនៅក្នុងប្រទេស ចិន។
មនុស្សជិត ៦៥០ នាក់បានស្លាប់នៅទូទាំងប្រទេស ចិនដីគោក និងហុងកុងដោយសារជំងឺសារស៍នេះ។
នៅអំឡុងពេលការរីករាលដាលជំងឺសារស៍ រដ្ឋាភិបាលចិនបានចំណាយពេលអស់ជាច្រើនខែ ដើម្បីរាយការណ៍អំពីជំងឺនោះ ហើយជាលើកដំបូង ប្រទេស ចិន បានបដិសេធមិនឲ្យក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) ចូលទៅកាន់ខេត្តហ្គួងដុងភាគខាងត្បូងនោះទេ ដែលជាប្រភពដើមរបស់មេរោគនោះ។
ប៉ុន្តែក្រុងប៉េកាំងបានដឹងយ៉ាងច្បាស់ថា ការឆ្លើយតបរបស់ខ្លួនទាក់ទងទៅនឹងជំងឺសារស៍មានតាំងពីយូរមកនេះ ទំនងជាចិនបានប្តេជ្ញាចិត្តថា នឹងមិនធ្វើឲ្យមានកំហុសដដែលដូចកាលពីឆ្នាំ ២០០៣ ទៀតនោះទេ ជាមួយមេរោគកូរ៉ូណាប្រភេទថ្មី៕ AFP/SK