The Phnom Penh Post Search

Search form

ជំនន់​និង​បាក់​ដី​នៅ​អាហ្វហ្គា​នី​ស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​ ១០ ​នាក់​ស្លាប់​ និង​ផ្ទះ​រាប់​រយ​ខ្នង ​ត្រូវ​បំផ្លាញ

Content image - Phnom Penh Post
ផែនទីបង្ហាញ​​ខេត្ត​Panjshir ​​ជាទីដែលបាក់​ដី​​នៅថ្ងៃ​ព្រហស្បតិ៍នេះ​​ ​បណ្តាល​ឲ្យមនុស្ស​​ជាច្រើននាក់ ស្លាប់ និងផ្ទះរាប់​សិប​ខ្នង ត្រូវ​បំផ្លាញ។ AFP

ជំនន់​និង​បាក់​ដី​នៅ​អាហ្វហ្គា​នី​ស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​ ១០ ​នាក់​ស្លាប់​ និង​ផ្ទះ​រាប់​រយ​ខ្នង ​ត្រូវ​បំផ្លាញ

ក្រុងកាប៊ុលៈ ​ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មនុស្ស​យ៉ាង​តិច ​១០ ​នាក់​ ស្លាប់ និង​ផ្ទះ​រាប់​រយ​ខ្នង ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ប្រទេស​ អាហ្វហ្គានី​ស្ថាន​ ភាគ​ឦ​សាន​ ក្រោយ​ពី​ព្រិល​រលាយ​ បាន​បង្ក​ឲ្យ​បាក់​ដី​នោះ​។

លោក​ Omar Mohammadi ​អ្នក​នាំ​ពាក្យ​ឲ្យ​ក្រសួង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​ប្រាប់​ AFP ថា​ បឹងភ្នំ​​មួយ​នៅ​ក្នុង​ខេត្ត ​Panjshir ​ជា​ខេត្ត​មួយ​ នៃ​ភាគ​ខាង​ជើង​នៃ​ក្រុង​កាប៊ុល​ដែល​ល្បី​ ​ដោយ​សារ​ព្រិល​មាន​កម្ពស់​ខ្ពស់​ ហើយ​បាន​រលាយ​បង្កឲ្យ​ក្លាយ​ទឹកជំនន់​​ និង ​ផ្ទាំង​ភក់​ បាក់​គ្រប​លើ​ភូមិ​ Peshghor ។ ​

លោក​ Jamil Ahmad ​កំពុង​ដេក​នៅ​លើ​គ្រែ​មុន​ពេល​រំលង​អាធ្រាត្រ​ នៅ​ពេល​ដែល​លោក ​បាន​សំឡង​ដូច​យន្ត​ហោះ​ហោះពី​ខាង​លើ​ក្បាល។

លោក​ Ahmad ​បាន​ប្រាប់​ ​AFP​ តាម​ទូរ​ស័ព្ទ​ថា៖​​«មាន​គេ​ស្រែក​ថា​ ទឹក​ជំនន់! ​ហើយ​ខ្ ញុំ​បាន​រ​ត់​ចេញ​ទៅ​ក្រៅ​ជា​មួយ​គ្រួសារ​របស់​ខ្ញុំ ​ទៅកាន់ទី​ខ្ពស់»៕ ​PSA

អត្ថបទគួរចាប់អារម្មណ៍