The Phnom Penh Post Search

Search form

ជំនួប​ NATO​ ជួប​វិបត្តិ​ជុំវិញ​ការ​ទាម​ទារ​របស់ ​ត្រាំ ​ឲ្យ​បង្កើន​ការ​ចំណាយ​ទៅ​លើ​ការ​ការ​ពារ​ជាតិ​

Content image - Phnom Penh Post
ក្រុមមេដឹកនាំអង្គកា​រNATO​ ថតរូប​ជុំ​គ្នា នៅ​មុនពិធី​​បើកជំនួប​កំពូលនៅ​ស្នាក់ការ​NATO នៅក្នុង​ក្រុងប្រ៊ុចសែល​កាលពីថ្ងៃ​ទី​១១ ខែកក្កដា​។ AFP

ជំនួប​ NATO​ ជួប​វិបត្តិ​ជុំវិញ​ការ​ទាម​ទារ​របស់ ​ត្រាំ ​ឲ្យ​បង្កើន​ការ​ចំណាយ​ទៅ​លើ​ការ​ការ​ពារ​ជាតិ​

ក្រុងប្រ៊ុ​ចសែលៈ ក្រុមមេដឹកនាំអង្គការ​ NATO ​បានធ្វើការ​ពិភាក្សាបន្ទាន់មួយ​​នៅជំនួ​បកំពូល​នៅថ្ងៃព្រហស្បតិ៍នេះ​ ក្រោយពីប្រជាធិបតី​អាមេ​រិក​លោកដូណាល់ ត្រាំ ​​ទាមទារ​ឲ្យ​ក្រុម​សម្ព័​ន្ធ​មិត្តបង្កើនការ​ចំណាយ​ទៅលើការ​​ការពារជាតិ​ ដោយធ្វើ​ឲ្យជំនួប​ធ្លា​ក់ចូលក្នុង​វិបត្តិ​។ ​

លោក​អគ្គ​លេខា​ Jens Stoltenberg ​បាន​កោះ​ប្រជុំ​វិសាមញ្ញ​នៅ​ NATO ​ក្រោយ​ពី​លោក​ដូណាល់ ត្រាំ​ បាន​ទាម​ទារ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​បង្កើន​ការ​ចំណាយ​ទៅ​លើ​យោ​ធា​របស់​ពួក​គេ​ ដោយ​នាំ​ឲ្យ​អាល្លឺម៉ង់​ ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់ដៃ​។​ ​

ប្រភព​ការ​ទូត​ជា​ច្រើន​ បាន​ប្រាប់​ AFP ថា ​លោក​ត្រាំ​បាន​ប្រើ​ជំនួប​មួយ​​រវា​ងក្រុម​មេ​ដឹក​នាំ​ចំនួន​២៩​រូប ​​និង​ប្រធានាធិបតី​អ៊ុយក្រែន និង​ហ្សកហ្ស៊ី​ ធ្វើ​តាមប្រទេស​ជាច្រើន​​ទៀត​ ​ត្រូវ​​ចំណាយ​​​​២​ភាគ​រយ​នៃ​ផលិត​ផល​សរុប(GDP)​ជា​បន្ទាន់​ទៅលើ​ការ​​ការពារជាតិ​។

ក្រោយ​ពី​ថ្ងៃ​បើក​ជំនួប​ដែល​ត្រូវ​ជួប​បញ្ហា​ដោយ​ការ​ប៉ះ​ទង្គិច​រវាង​ប្រធានា​ធិបតី​អាមេ​រិក​លោក​ដូណាល់​ ត្រាំ​ និង​អធិ​ការ​បតី​អាល្លឺម៉ង់​លោក​ស្រី​ អេន​ជេ​ឡា​ មឺរ​កែល​ នោះ​ក្រុម​មេ​ដឹក​នាំ​ NATO ​សង្ឃឹម​ថា​ នឹង​ផ្តោត​ទៅ​លើ​គោល​នយោ​បាយ​ទៅ​លើ​​ប្រទេស​អ៊ុយ​ក្រែន​ និង​អាហ្វ​ហ្គានី​ស្ថាន​៕ PSA ​

អត្ថបទគួរចាប់អារម្មណ៍