បុរី​ញូវយ៉កៈ លោក​មហាសេដ្ឋី​ជាតិនិយម​ប៊ី​ល ហ្គេ​ត​ដែល​មូលនិធិ​របស់​លោក​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ បាន​ថ្លែង​ថា ពិភពលោក​គួរ​តែ​ជួយ​ប្រទេស​អាហ្រ្វិក វិនិយោគ​លើ​យុវជន ខណៈ​ទ្វីប​នេះ​កំពុង ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន។

លោក​ប៊ី​ល ហ្គេ​ត បានផ្តល់​យោបល់​ដ៏​សាមញ្ញ​មួយ​ថា ការវិនិយោគ​ទៅលើ​សុខភាព និង​ការ​អប់រំ​របស់​ក្មេង​ជំនាន់​ក្រោយ នឹង​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ។

មូលនិធិ Bill និង Melinda Gates បានចេញ​របាយការណ៍ Goalkeepers ប្រចាំ​ឆ្នាំ​របស់​ខ្លួន បាន​ធ្វើការ​វាស់​វែង​ការ​រីក​ចម្រើន​ឈាន​ទៅ​រក​ការ​សម្រេច​គោល​ដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​អ.ស.ប.នៅ​ក្នុង​ឆ្នាំ ២០៣០។

របាយការណ៍​នោះ បាន​ព្រមាន​ថា ខណៈដែល​ភាពក្រីក្រ​ថយចុះ​នៅ​ទូទាំង​ពិភពលោក កំណើន​ចំនួន​ប្រជាជន​អាច​ថយ​ចុះ ហើយ​ការ​រីក​ចម្រើន នៃ​សេដ្ឋកិច្ច​អាច​កើន​ឡើង។

របាយការណ៍​នោះ បាន​ឲ្យ​ដឹង​ទៀតថា៖ «ប្រសិនបើ​ការវិនិយោគ​ទាំងឡាយណា ត្រូវបាន​ធ្វើ​ឡើង​ត្រឹម​ត្រូវ ពលរដ្ឋ​អាហ្រ្វិក​​វ័យ​ក្មេង​នឹង​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ហើយ​កំណើន​ប្រជាជន​ទំនង​ជា​នឹង​ថយ​ចុះ​ដូច​នៅ​ក្នុង​ប្រទេស​ជាច្រើន​ទៀត។ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ក្នុង​របាយ​ការណ៍​នោះ បាន​បង្ហាញ​ថា ត្រឹម​ឆ្នាំ ២០៥០ ប្រជាជន​ក្រីក្រ​ជាង ៤០ ភាគរយ​នៅ​ក្នុង​ពិភពលោក​នឹង​រស់​នៅ​ក្នុង​ប្រទេស ២ គឺ​សាធា​រណរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ និង​ប្រទេស​នីហ្សេរីយ៉ា។

លោក​ប៊ី​ល ហ្គេ​ត បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា៖ «ការ​ប្រឈម​នឹង​កំណើន​ប្រជាជន​នៅក្នុង​ប្រទេស​អាហ្រ្វិក នាំ​ឲ្យ​កើត​គំនិត​សាមញ្ញា​មួយ ដែល​ពិភពលោក​គួរតែ​ជួយ​អាហ្រ្វិក​ធ្វើការ​វិនិយោគ​ទៅ​លើ​ធនធាន​មនុស្ស​របស់​ខ្លួន និង​មានន័យ​ថា សុខភាព និង​ការ​អប់រំ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​កើត​ឡើង​នៅ​អាហ្រ្វិក៕